ព័ត៌មានជាតិ
៥ ឆ្នាំ ចុងក្រោយ វិស័យទូរគមនាគមន៍កម្ពុជាសម្រេចបានវឌ្ឍនភាពអ្វីខ្លះ?
វិស័យទូរគមនាគមន៍បានរួមចំណែកយ៉ាងសំខាន់លើការតភ្ជាប់ឌីជីថល ខណៈដែលរដ្ឋាភិបាលជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងការធ្វើធុរកិច្ចឌីជីថលយ៉ាងស្វាហាប់។

ដោយឡែក កាលពីពេលថ្មីៗនេះ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំបង្ហាញពីសមិទ្ធផលការងាររយៈពេល ៥ ឆ្នាំ ក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល។ ក្នុងនោះក្រសួងបានបង្ហាញពីកិច្ចការធំៗដែលក្រសួងអនុវត្តលើវិស័យទូរគមនាគមន៍ ដែលត្រូវបានចាត់ទុកជាមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថល ដែលក្នុងរយៈពេល ៥ ឆ្នាំ សម្រេចបានលទ្ធផលធំៗមានជាអាទិ៍ដូចជា៖
-រៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងអភិបាលកិច្ច សម្រួលដល់ធុរកិច្ច និងការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់
-ផ្តល់អាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍សរុប ៥៩ ក្នុងនោះ អាជ្ញាបណ្ណទូរសព្ទ ៤ អាជ្ញាបណ្ណខ្សែកាបអុបទិកក្រោមបាតសមុទ្រ ២ ខ្សែកាបអុបទិកលើគោក ៥ និងអីនធឺណិត ៣៩។ អ្នកប្រើប្រាស់ សេវាទូរសព្ទមានចំនួនប្រមាណ ២០,៦ លាន និងសេវាអ៊ីនធឺណិតមានចំនួនប្រមាណ ១៩ លាន។
-ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរួមមាន បង្គោលអង់តែនទូរសព្ទ បណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងលើគោកក្នុងនោះ បង្គោលអង់តែនទូរសព្ទមានសរុប ១១ ៥១១ បង្គោល។ នៅរាជធានីភ្នំពេញ សាងសង់បង្គោលអង់តែនបន្ថែមបានចំនួន ៤១៦ ក្នុងចំណោម ១ ០០០ បង្គោល។ ក្រសួងក៏ចាត់ក្រុមការងារ ៩ ក្រុម ចុះត្រួតពិនិត្យអគារកម្ពស់ចាប់ពី ៦ ជាន់ ឡើង ដើម្បីជំរុញសេវាទូរសព្ទនិងអ៊ីនធឺណិតនៅក្នុងអគារ។

នៅតាមបណ្តាខេត្ត សាងសង់បង្គោលអង់តែននៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តសៀមរាបបានចំនួន ១៩២ ក្នុងចំណោមផែនការ ៣៩៤ បង្គោល និងបន្តសាងសង់បន្ថែមទៀត នៅតាមទីរួមខេត្ត ទីរួមស្រុក និងតំបន់ប្រជុំជននៅតាមឃុំ-សង្កាត់ នៃបណ្តាខេត្តនានាព្រមទាំងនៅតាមតំបន់ទេសចរដាច់ស្រយាល ដោយប្រើមូលនិធិកាតព្វកិច្ចសេវាសកល។
ក្រសួងមានផែនការជំរុញការសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែមចំនួន ៣ ៦៧៤ ដែលមានចំនួនស្ថានីយអង់តែនសរុប ៦ ៣៥៥ ត្រឹមឆ្នាំ ២០២៧។
បណ្តាញខ្សែកាបអុបទិកលើគោកមានប្រវែង ៣៤ ៤៩១ គ.ម. ក្នុងនោះបំពង់កប់ក្រោមដី ២ ៩២៣ គ.ម. និងក្រោមបាតសមុទ្រប្រវែង ២៦ ៣០០ គ.ម. និងគ្រោងមានបណ្តាញថ្មីប្រវែង ២ ៩៩៧ គ.ម. នៅឆ្នាំ២០២៦
-វិសាលភាពនៃការគ្របដណ្តប់សេវាទូរសព្ទ 4G មាន ៩៣,២% នៃចំនួនប្រជាជន និង ៨២% នៃផ្ទៃដី
-យកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពនិងការពារអ្នកប្រើប្រាស់សេវាទូរគមនាគមន៍តាមវិធានការដូចជា៖
1/បំពាក់ឧបករណ៍វាស់ស្ទង់សេវាលើរថយន្តចំនួន ៥ គ្រឿង សម្រាប់វាស់ស្ទង់សេវា និងបញ្ចៀសការឆ្លងរំខាន
2/ដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ MPTC Speed Test ដើម្បីឱ្យអ្នកប្រើប្រាស់អាចវាស់ល្បឿន សេវាអ៊ីនធឺណិតដោយខ្លួនឯង
3/សហការជាមួយអាជ្ញាធរដែនដី ចុះរុះរើឧបករណ៍ Boosters/Repeaters នៅតាមទីតាំងដែលបានកែលំអគុណភាពសេវារួច
4/លុបបំបាត់រាល់ការផ្សាយពាណិជ្ជកម្ម ឬគម្រោងសេវាកម្ម ដែលពុំមានភាពសុចរិត ឬផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
5/ ស្រាវជ្រាវបទល្មើស និងបង្ក្រាបករណីផ្គត់ផ្គង់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការអូសបណ្តាញខ្សែកាបអុបទិកខុសច្បាប់ ការនាំចូលគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍គ្មានលិខិតអនុញ្ញាត ការលក់ស៊ីមដោយពុំភ្ជាប់អត្តសញ្ញាណបណ្ណ មជ្ឈមណ្ឌលទិន្នន័យគ្មានអាជ្ញាបណ្ណ និងការប្រើប្រាស់ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake BTS) សម្រាប់ផ្សព្វផ្សាយល្បែងអនឡាញ ប្រាក់កម្ចី និងរូបអាសអាភាសជាដើម៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?