ព័ត៌មានជាតិ
ជិត១០០ឆ្នាំនៃការស្វែងរកទីបំផុតព្រះសិរពុទ្ធបដិមាមួយរកឃើញដងខ្លួនវិញហើយ
កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្មបានរកឃើញនូវដងខ្លួនបដិមាមួយនាពេលថ្មីៗនេះ ដែលត្រូវគ្នានឹងព្រះសិរដែលបានរកឃើញកាលពីសម័យអណានិគមបារាំងក្នុងឆ្នាំ១៩២៧ គិតរហូតមកដល់ពេលនេះគឺប្រើពេល៩៨ឆ្នាំ។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី១០ ខែមីនា ទើបតែបានបង្ហាញនូវការរកឃើញរបស់ខ្លួនកាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅនូវដងខ្លួនពុទ្ធបដិមាមួយនេះ។ តាមការបញ្ជាក់គឺក្រោយពេលដែលយកទៅផ្ដុំជាមួយនឹងបំណែកដៃ និងប្រអប់ជើង ដែលរកឃើញកាលពីខែកក្កដា ឆ្នាំ២០២៤គឺត្រូវគ្នា១០០% ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនិងរំភើបនោះបំណែកដងខ្លួននេះត្រូវគ្នាជាមួយព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤នៃប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

អាជ្ញាធរអប្សរាបញ្ជាក់ថា៖ «ដូចនេះផ្នែកផ្សេងៗនៃពុទ្ធបដិមាខាងលើដែលបាក់បែក ត្រូវបានផ្គុំឡើងវិញស្ទើរតែពេញលេញទម្រង់ដើម។ ចំពោះផ្នែកដែលបាត់បង់ដែលស្វែងរកមិនទាន់ឃើញ គឺបាត់ព្រះសហ្តស្តាំតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា កិច្ចការកំណាយនេះធ្វើឡើងក្នុងគោលបំណងរៀបចំវត្ថុសិល្បៈក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារតែមានរូបចម្លាក់ជាច្រើនបាននៅរាយប៉ាយតាមកំពែងឬក៏នៅក្នុងរោងទង៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា