Connect with us

ព័ត៌មានជាតិ

សួន​​​ច្បារ​កណ្តាល​ក្រុងបាត់ដំបង នឹង​បញ្ចប់​​រួចរាល់ ក្រោយបើកការដ្ឋានសាងសង់​ជាង​មួយ​ខែ

បានផុស

នៅ

“សួនតេជោសន្តិភាព នៅ​ក្នុងក្រុងបាត់ដំបង បានចេញជារូបរាងជាអន្លើៗ ខណៈនៅព្រឹកថ្ងៃទី១០ ខែមីនានេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការងារសាងសង់សួនតេជោសន្តិភាព ដើម្បី​បន្តជំរុញដល់​ការសាងសង់ឱ្យបានឆាប់រហ័ស បន្ទាប់ពីបានបើកការដ្ឋានសាងសង់ឡើង​កាលពី​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ អភិបាលខេត្តបានផ្តោតត្រួតពិនិត្យលើការសាងសង់ដូចជា ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការរៀបចំកន្លែងអង្គុយ​លំហែកម្សាន្ត ស្រូបខ្យល់អាកាស កន្លែងហាត់ប្រាណ ក្នុងបរិវេណ “សួនតេជោសន្តិភាព” ជាដើម។ ការពន្លឿនក្នុងការ សាសង់នេះ គឺក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ និងមហាជន ជាពិសេសភ្ញៀវបរទេស បានមកកម្សាន្ត លំហែកាយ ឲ្យបានកា ន់តែឆាប់ ដែលជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅក្នុងក្រុងបាត់ដំបង។

បើតាម​មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា សួនតេជោសន្តិភាពដែលកំពុងសាងសង់ថ្មីនេះ នឹង​អាច​ជួយ​ទាក់​ទាញកំណើនដល់អ្នកទេសចរជាតិនិងអន្តរជាតិ មកលេងទស្សនាកម្សាន្តបន្ថែមទៀត ក្នុងការអង្គុយកម្សាន្តគយគន់ ដងស្ទឹងសង្កែ ក៏ដូចជាបានគយគន់ សាលាខេត្តបាត់ដំបងដ៏វ័យចំណាស់ក្នុងប្រវត្តិសាស្ត្រផងដែរ។

សួនតេជាសន្តិភាពមានទីតាំងស្ថិតនៅកណ្តាលក្រុងបាត់ដំបង នៅចំណុចក្បាលស្ពានថ្មដែកចាស់អតីតមុខសាលាខេត្តបាត់ដំបង​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម