Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងមន្ទីរពេទ្យព្រះអង្គឌួង រួមគ្នាដោះស្រាយបញ្ហាកកស្ទះខ្លាំង នៃការចូលប្រើសេវាសមាជិក ប.ស.ស

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​រួមគ្នា​ដោះស្រាយ​ការ​កកស្ទះ​ខ្លាំង នៃ​ការ​ចូល​ប្រើប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​គុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រជុំ​ដោះស្រាយ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក នៃ​ការ​ចូល​ទៅ​ប្រើ​ប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស ដែល​បង្ក​ឱ្យ​មាន​ការ​កកស្ទះ​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​សេវា។

ដើម្បី​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ខ្លាំង សមាជិក ប​.​ស​.​ស ទៅ​ទទួល​សេវា​នៅ​ពេទ្យ​ព្រះអង្គ​ឌួង​នេះ កាលពី​ព្រឹក​ថ្ងៃទី ១០ ​ខែមីនា​ ឆ្នាំ ​២០២៥ ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដឹកនាំ​ដោយ​លោក គួច សុ​មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស បាន​ជួបពិភាក្សា​ការងារ​ជាមួយ ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​ ដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ​រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស នៅ​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ធំ​មួយ​នេះ។

ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​នេះ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​គុណភាព។

ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង នឹង​បន្ត​កិច្ច​សហការ​ជាមួយគ្នា​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស ឱ្យ​បាន​គ្រប់ៗ គ្នា និង​ទាន់​ពេលវេលា បើ​ទោះបី​ជា​មាន​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក ប​.​ស​.​ស មក​ទទួល​សេវា​មាន​ការ​កើន​ឡើង​ច្រើន​យ៉ាង​ណា​ក៏ដោយ។

គួរ​បញ្ជាក់​ថា កិច្ចពិភាក្សា​ខាង​លើ​នេះ ប្រព្រឹត្តទៅ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ ប​.​ស​.​ស និង​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​សរុប​ប្រមាណ​ជាង ១០ រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤០ នាទីutes មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៣ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

Sokha Hotels

ព័ត៌មានពេញនិយម