Connect with us

ព័ត៌មានជាតិ

បើមិនមានអ្វីប្រែប្រួល កម្ពុជានឹងដាក់ឯកសារ មហាសង្ក្រាន្ត ទៅអង្គការយូណេស្កូ ខែមីនានេះ

បានផុស

នៅ

ក្រុមការងារចុះបញ្ជីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំឯកសារ «មហាសង្ក្រាន្ត» យ៉ាងមមាញឹក ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រុមជំនាញសង្ឃឹមថាឯកសារនេះនឹងអាចរៀបចំទាន់ពេលវេលានូវចុងខែមីនាឆ្នាំ២០២៥ខាងមុខ ហើយបញ្ជូនទៅគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់កម្ពុជាថ្មីថា ជានីតិវិធី រដ្ឋភាគីទាំងអស់ត្រូវដាក់ឯកសារបច្ចេកទេសទៅគណៈកម្មាធិការអន្តររដ្ឋាភិបាល របស់អង្គការយូណេស្កូ ដែលជាអ្នកទទួលបន្ទុកពិនិត្យទៅលើការចុះបញ្ជីអរូបី ហើយសម្រាប់កម្ពុជាត្រៀមបញ្ជូនឯកសារនៅចុងខែមីនានេះ។ លោកប្រាប់ឱ្យដឹងថា៖«គ្រាន់តែបញ្ជាក់ឱ្យខ្លី យើងកំពុងរៀបចំក្រុមបច្ចេកទេសដុតដៃដុតជើងខ្លាំងណាស់ដឹកនាំដោយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ អ្នកជំនាញលើរឿងកសាងឯកសារនេះ ហើយចុងខែមីនា សង្ឃឹមថាបញ្ជូនទៅ ហើយចាំមើលនីតិវិធីតបន្តទៀត»។

ពាក់ព័ន្ធការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី លោកបានពន្យល់ថា ជានីតិវិធី បន្ទាប់ពីដាក់ឯកសារកម្ពុជាត្រូវរង់ចាំពីរឆ្នាំ មុននឹងគេដាក់ឯកសារបន្តទៅប្រជុំសម័យរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល។ ក្នុងរយៈពេលរង់ចាំនេះ​ ក្រុមការងារជំនាញអង្គការយូណេស្កូ នឹងចុះមកពិនិត្យ និងវាយតម្លៃថាយើងមានឯកសារគ្រប់គ្រាន់ឬអត់សម្រាប់ដាក់បញ្ចូល មហាសង្ក្រាន្តខ្មែរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ លោកបានពន្យល់ថា៖«ជាទូទៅមួយឆ្នាំគេមានកិច្ចប្រជុំនេះម្តង កិច្ចប្រជុំគេមាន ៥ថ្ងៃ ហើយ៥ថ្ងៃនេះគេមានពិនិត្យចុះបញ្ជី(ឯកសារដែលបានដាក់មុន)  និងពិនិត្យចុះបញ្ជីថ្មី។ (ការពិនិត្យ)ចុះបញ្ជីថ្មីដោយសារគេមានពេលវេលាកំណត់ គេអាចមើលតែ​៦០ សំណើរទេ។ ឧទាហរណ៍ ប្រទេសមុនៗដាក់ច្រើនគរដល់ ៦០សំណើរ ហើយបើឯកសារយើងបញ្ជូនទៅ ៦១  ឬ៦២ យើងក៏អត់បានដែរ។ ដូច្នេះ បើសិនគេមិនទាន់គ្រប់ ៦០ទេ​ ឯកសាររបស់យើងអាចនឹងត្រូវគេដាក់បញ្ជូលពិនិត្យ»។

អញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តកិច្ចការរៀបចំចុះបញ្ជីមហាសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ។  សម្តេចបញ្ជាក់ថា ការចុះបញ្ជីវប្បធម៌ខ្មែរចូលអង្គការយូណេស្កូ ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំកសាងឡើងសម្រាប់បេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។

អាស្រ័យដោយប្រពៃណី ទំនៀមទម្លាប់ ប្រហាក់ប្រហែលគ្នា អង្គការយូណេស្កូ កាលពីខែធ្នូ ឆ្នាំ ២០២៣ បានសម្រេចដាក់សង្ក្រាន្តនៅថៃចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាផ្លូវការ។ ក្រោយព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នកជាតិនិយម ជំរុញឱ្យ​រាជរដ្ឋាភិបាលកម្ពុជាធ្វើការចុះបញ្ជី មហាសង្ក្រាន្តខ្មែរ និងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីឱ្យបានច្រើនបន្ថែម ដើម្បីចៀសវាងប្រទេសជិតខាងចុះបញ្ជីបានមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម