ព័ត៌មានជាតិ
ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត
កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការផ្សព្វផ្សាយថា យុវតីម្នាក់បាត់បង់ជីវិតព្រោះតែពត់ធ្មេញ។ ជុំវិញការផ្សាយបែបនេះ គណៈទន្តពេទ្យកម្ពុជា នាល្ងាចថ្ងៃទី១០ ខែមីនា អះអាងថា យុវតីម្នាក់ដែលបានបាត់បង់ជីវិតនោះ គឺយុវតីនោះ មានជំងឺប្រចាំកាយតាំងពីកំណើត ធ្វើឱ្យប្រព័ន្ធស៊ាំការពាររាងកាយដំណើរការមិនប្រក្រតី នាំឱ្យប្រឈមខ្លាំងនឹងឆ្លងរោគ។

តាមគណៈទន្តពេទ្យកម្ពុជា បន្ទាប់ពីមានការផ្សព្វផ្សាយថា នារីម្នាក់ស្លាប់ព្រោះឧបករណ៏ពត់ធ្មេញដែលជាភាសាអង់គ្លេសហៅថា orthodontic braces ខ្លួនបានចុះអង្កេតសិក្សាយ៉ាងម៉ត់ចត់ជាមួយអាជ្ញាធរពាក់ព័ន្ធ។
ឆ្លងកាត់ការសិក្សា គណៈទន្តពេទ្យកម្ពុជា យកលទ្ធផលមកសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖«យោងតាមរបាយការណ៏បឋម អ្នកជំងឺមានជំងឺតាំងពីកំណើតប្រចាំកាយដែលបណ្តាលឱ្យប្រព័ន្ធភាពសុំាការពាររាងកាយមានដំណើរការមិនប្រក្រតី (systemic lupus erythematosus, congenital immune-compromised disease)។ ភាពមិនប្រក្រតីនេះ បានបណ្តាលឱ្យអ្នកជំងឺប្រឈមខ្លាំងនឹងការឆ្លងរោគ។ បើតាមរោគវិនិច្ឆ័យនៃការចូលសម្រាកពេទ្យ នៅមន្ទីរពេទ្យជាតិមួយក្នុងរាជធានីភ្នំពេញ អ្នកជំងឺមានស្ថានភាពឆ្លងរោគធ្ងន់ធ្ងរ (severe sepsis) ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាសរីរាង្គផ្សេងទៀត»។

ជុំវិញបញ្ហានេះ គណៈទន្តពេទ្យកម្ពុជាអំពាវនាវដល់សាធារណៈជនមេត្តាវាយតម្លៃប្រភពព័ត៌មានក្នុងបណ្តាញសង្គម និងធ្វើការផ្សព្វផ្សាយបន្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងការបង្កភាពភ័យខ្លាចដល់អ្នកជំងឺដទៃ និងធ្វើឱ្យប៉ះពាល់ដល់កត្តិយសនៃវិជ្ជាជីវៈទន្តសាស្ត្រ។
គណៈទន្តពេទ្យកម្ពុជា អះអាងថា ខ្លួនតម្កល់សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងជានិច្ច និងបេ្តជ្ញាធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ អនុវត្តការងាររបស់ខ្លួនដោយអនុលោមទៅតាមដែនកំណត់វិជ្ជាជីវៈ និយាម និងបទដ្ឋានវិជ្ជាជីវៈទន្តសាស្ត្រត្រឹមត្រូវ៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?