Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលណែនាំគ្រប់មន្ទីរពេទ្យត្រូវរៀប ចំឲ្យមានប្រអប់សំបុត្រសម្រាប់ទទួលមតិរិះគន់ស្ថាបនា ឬសំណូមពរ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់មន្ទីរពេទ្យ ឬកន្លែងផ្តល់សេវា
ត្រូវរៀបចំឱ្យមានប្រអប់សំបុត្រឱ្យបានស្អាត ឬមាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋទាំងការរិះគន់ស្ថាបនា ឬសំណូមពរ ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី១០មីនា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់កម្រិត ជាពិសេសប្រធានមន្ទីរពេទ្យត្រូវ​បង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយត្រូវធានាមិនមានការរើសអើង និងត្រូវពង្រឹងចំណុចដែលអនុវត្តល្អកន្លងមក ព្រមទាំងពិនិត្យនូវចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរថ្នាក់ដឹកនាំក្រសួង ជាពិសេសតាមបណ្តារាជធានី ខេត្តត្រូវពិនិត្យរាល់មតិលើកឡើង ដើម្បីឆ្លុះបញ្ចាំងជាមួយការជាក់ស្តែងដោយត្រូវពិនិត្យឱ្យគ្រប់ស្ថានភាព បើល្អត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀងវាង។ បន្តចុះពិនិត្យ
ដោយដាក់ក្រុមការងារចុះជាក់ស្តែងមិនឱ្យដឹងព័ត៌មាន។ គោលការណ៍កែលម្អឱ្យចំកន្លែងខ្វះខាត និងលើកសរសើរកន្លែងខិតខំជាទូទៅ ដើម្បីមានទឹកចិត្តខិតខំបន្តទៀត។ នៅតាមមន្ទីរពេទ្យ ឬកន្លែងផ្តល់សេវាត្រូវរៀបចំឱ្យមានប្រអប់សំបុត្រឱ្យបានស្អាត ឬមាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋ ទាំងគ្រប់ទិដ្ឋភាព រិះគន់ស្ថាបនា ឬ
សំណូមពរ និងបន្តយន្តការជាប្រចាំដោយត្រូវមានការសហការឱ្យបានជិតស្និតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ករណីជំងឺឆ្លង ដូចជាជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀតដែលអាចបង្កឱ្យមានការឆ្លងរាលដាលជាយថាហេតុក្នុងសហគមន៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម