ព័ត៌មានជាតិ
រកឃើញ០៣នាក់បន្ថែមទៀត ខណ្ឌឫស្សីកែវឆ្លងកូវីដ១៩
អាជ្ញាធរខណ្ឌឫស្សីកែវបានឲ្យដឹងថា គិតចាប់តាំងពីយប់ថ្ងៃទី២១រហូតដល់ព្រឹកថ្ងៃទី២២ខែ មីនាឆ្នាំ២០២១នេះ មានមនុស្ស៣នាក់បន្ថែមទៀតនៅក្នុងខណ្ឌនេះត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩។

បើតាមលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ អ្នកជំងឺទាំង៣នាក់នោះរួមមាន៖
១/ ស្រ្តី អាយុ ៦៩ ឆ្នាំ ស្នាក់នៅក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពី អ្នកជំងឺ ជាស្រ្តី អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៣ នាក់ ត្រូវបានអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។
២/ ស្ត្រី អាយុ ១៧ ឆ្នាំ (ពាក់ព័ន្ធនឹងអ្នកជំងឺជាបុរស អាយុ២១ឆ្នាំ) ស្នាក់នៅផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០១នាក់ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។
អាជ្ញាធរបានបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ហើយអ្នកជំងឺ០២នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះដែរ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ម្នាក់បន្ថែមទៀតគឺជា បុរស អាយុ ៣២ឆ្នាំម្នាក់ ស្នាក់នៅផ្ទះជួល នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ រូបនេះមានចំនួន ០១ នាក់ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារThe Great Duke។ អាជ្ញាធរ ក៏បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ