Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើង​នៅ​៦ទីតាំង​

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានថ្លែងថា ការរៀបចំអង្គរសង្គ្រាន្តឆ្នាំទី១២នេះ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប ហើយក៏ជាការផ្តល់ជូននូវជម្រើសមួយបន្ថែមទៀតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ហើយនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកាន់តែប្រសើរឡើង និងមានភាពទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបញ្ជាក់ថា ខេត្តសៀមរាប ពិតជាអស្ចារ្យ នៃការទទួលនូវភាពសប្បាយរីករាយ នៅក្នុងឆ្នាំ២០២៥នេះ ដែលមានទាំងព្រះរាជពិធីផង និងកម្មវិធីកម្សាន្តនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើងចំនួន៦ទីតាំង នៅបរិវេណប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប King’s Road, Pub street និងអង្គរឃ្យុងយូ។ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមានដូចជា ការសម្តែងទស្សនីយភាព ចង្វាក់បេះដូងអង្គរ កម្មវិធីភូមិខ្ញុំ,កម្មវិធីការប្រកួតអុក,កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត,កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ,កម្មវិធីរបាំបុរាណ,ប្រពៃណី និងប្រជាប្រិយ,កម្មវិធីសួនញញឹមអង្គរ,កម្មវិធីតស់ៗលេងទឹក,កម្មវិធីសួនមុនីហទ័យ,កម្មវិធីផ្សារស្ទឹងសៀមរាប,កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

ជាមួយគ្នានេះការសម្តែងសិល្បទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្តាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣យប់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីប្លែកមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងដែរថា រដ្ឋបាលខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ចូលរួមជាមួយក្នុងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ។លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែព្រឹត្តិការណ៍អង្គរសង្ក្រាន្តតែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមកម្សាន្តច្រើន ដូចនេះគិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ អត្រាកក់បន្ទប់ស្នាក់នៅ គឺមានច្រើនជាពិសេស សណ្ឋាគារផ្កាយ៣ ផ្កាយ៤ និងផ្កាយ៥ ដោយឡែកសម្រាប់ផ្ទះសំណាក់ មានមួយចំនួនក៏បានការកក់ហើយ និងមានមួយចំនួនទៀតក៏នៅមិនទាន់មានការកក់នៅឡើយ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងទៀតថា ចំពោះតម្លៃសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន នៅក្នុងខេត្តសៀមរាប គឺមិនមានឡើងថ្លៃនោះទេ ហើយមន្ត្រីជំនាញនៃខេត្តសៀមរាប ក៏តែងតែចុះណែនាំដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់មេត្តាយោគយល់ រក្សាតម្លៃឲ្យបានសមរម្យ មិនត្រូវឡើងហួសកំណត់នោះទេ ព្រោះពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចនឹងបន្តកម្សាន្តនៅក្នុងខេត្តសៀមរាប ទៀត ដូច្នេះមិនត្រូវតម្លើងថ្លៃហួសកំណត់នោះទេ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម