Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្មវិធី Technovation ជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា កម្មវិធី Technovation កម្ពុជា គឺជា​កម្មវិធី​មួយដែលមាន​សក្តានុពល និង​បាន​ដើរតួនាទី​ និង​ជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់ក្នុងការ​លើកកម្ពស់​ការ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី Technovation x Future Digital Talents កម្ពុជា ២០២៥ កាលពី​ថ្ងៃទី ​១០​ មីនា លោក​បណ្ឌិត អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ខ្ពង់ខ្ពស់ លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានឱ្យដឹងថា កម្មវិធី Technovation កម្ពុជា គឺជា​កម្មវិធី​មួយដែលមាន​សក្តានុពល និង​បាន​ដើរតួនាទីជា​កម្លាំង​ចលករ​មួយ​យ៉ាងសំខាន់ក្នុងការ​លើកកម្ពស់​កា​រ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា ជាពិសេស​គឺ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្មួយៗ​ ជា​កុមារី ជា​យុវនារី ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព ដែល​មាន​អាយុ​ចាប់ពី​ ៨ ដល់ ​១៨ ​ឆ្នាំ តាមរយៈ​ការ​បណ្តុះ​គំនិត​ឱ្យ​បាន​យល់ដឹង បង្កើន​ទំនុក​ចិត្ត និង​សេចក្តី​ក្លាហាន ក្នុងការ​ជ្រើសរើស​យក​វិស័យ​បច្ចេកវិទ្យា​ជា​ជំនាញ​សម្រាប់​បន្ត​ការ​សិក្សា​នា​ពេល​អនាគត និង​ជាពិសេស​បង្កើន​ចំនួន​ស្ត្រី​មាន​អាជីព​វិជ្ជាជីវៈ​លើ​ផ្នែក​បច្ចេកវិទ្យា​កាន់តែ​ច្រើន​ផង​ដែរ។

លោក​បណ្ឌិត បាន​បន្ត​ថា សម្រាប់​ឆ្នាំ​ ២០២៥ នេះ មាន​គ្រឹះស្ថាន​សាធារណៈ​ប្រមាណ​ជា ៣៤ សាលា​ មកពី ​១២ ​រាជធានី​-​ខេត្ត​ ចូលរួម​កម្មវិធី Technovation x Future Digital Talents កម្ពុជា ២០២៥ មានដូចជា ​៖ រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និង​ខេត្តពោធិ៍សាត់ ក្នុងនោះដែរ មាន​សាលា​ចំនួន​ ៥ មកពី​ស្រុក​កងមាស ខេត្តកំពង់ចាម រាប់​ចាប់ពី​កម្រិត​បឋមសិក្សា រហូតដល់​កម្រិត​វិទ្យាល័យ។

លោក​បណ្ឌិត បាន​បន្ថែម​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​គាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​កម្មវិធី Technovation x Future Digital Talents នេះ​ សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ជំនាន់​ក្រោយ ក្នុង​ការចាប់​ផ្តើម​គំនិត​អាជីវកម្ម​របស់​ពួកគេ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា ជំរុញ​ការប្រើប្រាស់​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល (ICT) ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា កម្មវិធី “Technovation x Future Digital Talents 2025” ត្រូវបាន​រៀបចំឡើង​ដោយ​សហគមន៍ Technovation Cambodia និង​មានការ​គាំទ្រ និង​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលបំណង​ជំរុញ​សិស្ស​នារី​ឱ្យ​ចាប់អារម្មណ៍ និង​សិក្សា​ផ្នែក​បច្ចេកវិទ្យា និង​សហគ្រិនភាព ប្រកប​ដោយ​នវានុវត្តន៍ ដើម្បី​បង្កើន​អត្រា​អ្នកចូលរួម​ជា​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ច្រើន។ បច្ចុប្បន្ន​ក្រុម​នារី​វ័យក្មេង​កម្ពុជា​មាន​សមត្ថភាព​លើ​វិស័យ​បច្ចេកវិទ្យា និង​ធុរកិច្ច​មិន​ចាញ់​ក្រុម​នារី​វ័យក្មេង​បរទេស​ឡើយ។ ដោយ​មើលឃើញ​ពី​តម្រូវការ និង​សមភាព ​នៃ​ការចូលរួម​ប្រកួតប្រជែង​របស់​សិស្សានុសិស្ស​ទាំងប្រុស ទាំងស្រី Technovation Girls Cambodia បានរួម​សហការ​ជាមួយ Future Digital Talents ដើម្បី​ប្រែក្លាយជា​កម្មវិធី​មួយ​ដែលមាន​ការចូលរួម​ពី​សិស្ស​ទូទៅ ក្នុង​ការទទួល​បានកា​រ​អប់រំ​តាមបែប​បច្ចេកវិទ្យា និង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​កម្រិត​ថ្នាក់​ជាតិ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម