Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​កំពុងរ​ក​នីតិវិធី​ស្រង់​នាវាចម្បាំង ដែល​លិច​ក្នុង​ទន្លេ នៅ​កំពង់ចាម មកលើ​គោក​

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​ស្តីពី​នីតិវិធី​ស្រង់​នាវាចម្បាំង ដែលមាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​តោន នៅក្នុង​ទន្លេ ខេត្តកំពង់ចាម​មកលើ​គោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ច​​ប្រជុំ​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីបញ្ជាការដ្ឋាន ស្ថិតនៅ​វត្តមាន់​១០ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជាទី​ដែល​នាវា​មួយគ្រឿង​លិច​នៅក្នុង​ទន្លេ​កាលពី​សម័យ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ជាង​៤០​ឆ្នាំមុន ហើយ​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បានឱ្យដឹងថា នាវា​ម៉ា​រី​ន​ដែល​លិច​ក្នុង​កំលុង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា កាលពី​ទសវត្ស​ឆ្នាំ​១៩៧២​នេះ បាន​លិច​គប់​ក្នុង​បាតទន្លេ​មាន​ជម្រៅ​រហូតដល់​២៧,៥ ម៉ែត្រ ព្រមទាំង​គ្រប់​ដណ្តប់​ដោយ​ដីខ្សាច់​នៅលើ​យ៉ាងច្រើន​ផងដែរ ចំណុច​នេះ​ធ្វើឱ្យ​ក្រុមការងារ​ជំនាញ​ជួប​ការលំបាក​ក្នុងការ​ប្រមូល​គ្រាប់​យុទ្ធ​ភណ្ឌ ដែល​បាន​រសាត់​រាយ​ប៉ោយ នៅ​ជុំវិញ​នាវាចម្បាំង​នេះ​ជាដើម​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បាន​កប់​នៅ​ក្រោម​ផ្ទៃ​ទឹក នៅ​ចំណុច​នេះ គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​កន្លងមក​សម្រាប់​កម្ពុជា ចំពោះ​ប្រតិបត្តិការ​នេះ ក៏បាន​បង្ហាញថា​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​មិន​ត្រឹមតែ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​លើ​ដីគោក​នោះទេ ដូច្នេះ​វា​ជា​មោទនភាព​មួយទៀត​សម្រាប់​ប្រជាជាតិ​កម្ពុជា​។

ដោយឡែក​បើ​យោង​តាម​ស្ថានភាព​នាវាចម្បាំង​លិច​ក្នុង​ទន្លេ​ខាងលើ​នេះ គឺមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង និង​មាន​ស្នាម​ធ្លុះធ្លាយ​ជាច្រើន​កន្លែង​ដោយ​ការ​បាញ់​ពន្លិច ក្នុង​ពេល​ប្រយុទ្ធ​គ្នា​។ តាម​ការ​គ្រោងទុក​នៅ​ចុងខែ​មីនា ខាងមុខនេះ កម្លាំង​ជំនាញ​នឹង​ស្រង់​គ្រាប់​យុទ្ធ​ភណ្ឌ​ក្នុង​នាវាចម្បាំង​រួចរាល់ ហើយ​នៅ​សប្តាហ៍​ទី​១ ខែមេសា ឆ្នាំ​២០២១ នឹង​បញ្ចប់​ទាំងស្រុង​ដោយ​ស្រង់​នាវា​មកលើ​គោក​តែម្តង​។

រយៈពេល​ជាង​៤​ខែ​មកនេះ កម្លាំង​ជំនាញ​បាន​ប្រមូល និង​ស្រង់​គ្រាប់​យុទ្ធ​ភណ្ឌ​មកលើ​គោក​ជា​បន្តបន្ទាប់​។ បើតាម​របាយការណ៍ គឺ​ចាប់ពី​ខែតុលា ឆ្នាំ​២០២០ រហូតដល់​ដើមខែ​មីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​សរុប​ចំនួន​១៥,២៨២​គីឡូក្រាម ព្រមទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​ចំនួន​៦ និង​សម្ភារៈ​សឹក​មួយចំនួនទៀត​។ ដើម្បី​ដោះស្រាយ​ករណីនេះ រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​។

​ភ្លាមៗ​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ជានិច្ចកាល​តែង​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ដោយផ្ទាល់ និង​បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ជំនាញ​បន្ត​កិច្ចខិតខំ​ប្រឹង​លើ​ការងារ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ផ្ទៃ​ទឹក​នេះ ឱ្យ​កាន់តែ​ឆាប់រហ័ស​ទៅតាម​ផែនការ​ដែល​បានកំណត់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម