Connect with us

ព័ត៌មានជាតិ

រដ្ឋសិក្សារៀបចំបុណ្យភ្នំ ថែមពីលើបុណ្យសមុទ្រ បុណ្យទន្លេ ដើម្បីទាញប្រយោជន៍ពីភ្ញៀវទេសចរជូនពលរដ្ឋ

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាអំពីគម្រោងរៀបចំបុណ្យភ្នំ បន្ថែមពីលើព្រឹត្តិការណ៍បុណ្យសមុទ្រ និងបុណ្យទន្លេ ដែលបានរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមសហគមន៍។ កាលពីថ្ងៃទី០៨ ខែមីនា សម្ដេចធិបតី ចំណាយពេល៤ម៉ោងកន្លះ ធ្វើដំណើថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ តាមរយៈវេទិិកាសាធារណៈនៅថ្ងៃអង្គារនេះ សម្ដេចធិបតី អះអាងថា មូលហេតុដែលសម្ដេចផ្ទាល់ និងរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីបរិស្ថាន ធ្វើដំណើទៅទីនោះ គឺដើម្បីសិក្សាពីសក្ដានុពលតំបន់ខ្នងផ្សារ និងខ្នងសំពៅ ក្នុងគោលដៅរៀបចំពិធីបុណ្យភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា សម្ដេចធិបតី សង្កត់ធ្ងន់ដូច្នេះ៖« ខេត្តកំពង់ស្ពឺ គេចង់រៀបចំបុណ្យភ្នំ បន្ថែមទៅលើបុណ្យសមុទ្រ បុណ្យទន្លេ ហើយយើងកំពុងតែសិក្សា ថាតើ(គួរ)រៀបចំឬអត់? ចឹងបានទៅមើលសក្ដានុពល ឥឡូវយើងរៀបនៅគិរីរម្យ តែខ្ញុំទៅមើលសក្ដានុពលនៅ(ភ្នំ)ខ្នងផ្សារ»។

គួរជ្រាបថា កាលពីខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកំណត់បង្កើតពិធីបុណ្យសមុទ្រ ដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត បម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ ពិធីបុណ្យសមុទ្រត្រូវរៀបចំឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួនខេត្ត ដូចជាខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដោយឈរលើគោលការណ៍ផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មួយនេះឡើងនៅចុងសប្ដាហ៍ទី១ នៃខែធ្នូរៀងរាល់ឆ្នាំ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ។

បន្ទាប់មក នៅខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់បង្កើត បុណ្យទន្លេ  ដោយកំណត់ឱ្យ ធ្វើឡើងនៅតាមខេត្តដែលមានទន្លេ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលប្រារព្ធឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា។​

នៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ពិធីបុណ្យភ្នំ ត្រូវបានរៀបចំឡើងនៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់។ ក្នុងព្រឹត្តិការណ៍នេះ  មានកម្មវិធីដូចជាការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដើម្បីកុមារខេត្តកំពង់ស្ពឺ ការប្រកួតប៉េតង់មហាជន ការប្រកួតបាល់ទះមហាជន ការបោះជំរំ ជំរំអាហារ និងការប្រគុំតន្រ្តី និងការប្រកួតកីឡាប្រដាល់ ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមច្រើនកុះករ។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥   ក្នុងពិធីសាសនាមួយឧទ្យានជាតិគិរីរម្យ  ឯកឧត្ដម ហ៊ុន​ ម៉ានី ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដាក់ក្តីសង្ឃឹមថា នៅ​ថ្ងៃណាមួយ ពិធីបុណ្យភ្នំ នឹងក្លាយទៅជាពិធីបុណ្យជាតិប្រចាំកម្ពុជាដោយមានការអញ្ជើញជាអធិបតីដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដូចទៅនឹងព្រឹត្តិការណ៍បុណ្យសមុទ្រ និងបុណ្យទន្លេដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើតព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទៅតាមលទ្ធភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើតជាចំណូលជូនពលរដ្ឋ បន្ថែមពីពិធីបុណ្យសមុទ្រដែលរៀបចំនៅតាមខេត្តទាំងបួនជាប់មាត់សមុទ្រ និងបុណ្យទន្លេ។

ចន្លោះចាប់ពីថ្ងៃទី៧​ ដល់ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន ដើម្បីទាក់ទាញអ្នកទេសចរ ផ្សព្វផ្សាយការអភិរក្សស្ពានឫស្សីឆ្លងទន្លេមេគង្គ ដែលជាស្នាដៃរបស់សហគមន៍។  រដ្ឋបាលខេត្តកំពង់ចាម រៀបចំការ​ប្រ​កួត​បាល់ទាត់លើវាលខ្សាច់ ​ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ រាំបាញ់ទឹកពេលថ្ងៃ ​និងការបាញ់កាំជ្រួច ជាដើម​៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ១ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម