Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចុះសិក្សាគម្រោងពង្រីកផ្លូវ ២៨៣ សម្រួលការធ្វើដំណើរពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​ចុះ​សិក្សា និង​ពិនិត្យ​គម្រោង​ពង្រីក​ផ្លូវ ២៨៣ ដែល​តូច​ចង្អៀត ដើម្បី​ធ្វើការ​ពង្រីក​បន្ថែម​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ការ​កកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង លោក​អភិបាល​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ២៨៣ ក្នុង​សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ការ​ពង្រីក​ផ្លូវ​បន្ថែម។

លោក ជា ពិសី អភិបាល​ខណ្ឌ​ទួលគោក បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា លោក​បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌ​ទួលគោក ចុះ​ឈូស​ឆាយ ធ្វើ​អនាម័យ​បោស និង​លាង​សម្អាត​ផ្លូវ ២៨៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ត្រង់​ចំណុច​នេះ​មាន​ភាព​តូច​ចង្អៀត ទើប​អាជ្ញាធរ​ខណ្ឌ​ធ្វើការ​សិក្សា​គម្រោង​អភិវឌ្ឍន៍​ឲ្យ​ធំ​ទូលាយ​ជាង​មុន ហើយ​ជា​ជំហាន​ដំបូង ទំហំ ១៨ ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ ៦ ម៉ែត្រ គឺ​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ លោក ចាន់ សៀក ដែល​ជា​ប្រជាពលរដ្ឋ បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្នុង​ការ​សិក្សា​គម្រោង​ធ្វើការ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​បន្ថែម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កាត់បន្ថយ​ការ​កកស្ទះ​របស់​​ប្រជាពលរដ្ឋ​នៅ​ពេល​ធ្វើដំណើរ។

លោក​បាន​បន្ត​ទៀត​ថា នៅ​ត្រង់​ចំណុច​កន្លែង​នេះ​តែងតែ​មាន​ការ​កកស្ទះ​យ៉ាង​ខ្លាំង​ដោយសារ​ជា​ផ្លូវ​បំបែក ហើយ​គ្មាន​ភ្លើងស្តុប​ទេ ជាពិសេស​នោះ​នៅ​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​សាលា​រៀន កន្លែង​ធ្វើការ ភោជនីយដ្ឋាន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ និង​បង្ក​ការ​កកស្ទះ។

គួរ​រំលឹក​ផង​ដែរ​ថា កន្លងមក​នៅ​ត្រង់​ចំណុច​ផ្លូវ ២៨៣ កែង ៥១៦ នេះ ជា​ចំណុច​ផ្លូវ​ក​ក្អម ដោយ​អាជ្ញាធរ​បាន​ធ្វើការ​សិក្សា និង​ពង្រីក​រួចរាល់​ទៅ​ហើយ។ រហូត​មក​ទល់​ពេលនេះ អាជ្ញាធរ បាន​ធ្វើការ​សិក្សា​បន្ថែម​ទៀត ដោយ​ពង្រីក​ឲ្យ​ស្មើគ្នា​តែម្ដង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

នា​ពេល​ខាង​មុខ ផ្លូវ​នេះ នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​រហូត​ដល់​ទំហំ ៣០ ម៉ែត្រ ដែល​អាច​នឹង​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤១ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

Sokha Hotels

ព័ត៌មានពេញនិយម