ព័ត៌មានជាតិ
បរិបទសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោចង់ឱ្យប្រទេសជាដៃគូ រាប់ទាំងកម្ពុជា សម្លឹងមើលទីផ្សារតំបន់អាស៊ាន និង RCEP
ស្ថិតក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឱ្យប្រទេសជាដៃគូ រាប់ទាំងកម្ពុជា បង្វែរចាប់យកទីផ្សារនៅជិតខ្លួន ពោលគឺទីផ្សារក្នុងតំបន់អាស៊ាន និងប្រទេសជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រជាជនប្រមាណ២ ៦០០លាននាក់ ដែលអាចជាទីផ្សារមួយដ៏ធំសម្រាប់ការធ្វើពាណិជ្ជកម្ម។

លើកឡើងក្នុងពេលទទួលជួបលោកស្រី ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលេចពីបញ្ហាមួយចំនួនដែលកំពុងកើតឡើងក្នុងតំបន់ ក៏ដូចជាពិភពលោក ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើងពេលបច្ចុប្បន្ននេះ។ ការណ៍នេះ សម្ដេចតេជោ ថា បានទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងប្រទេសជាដៃគូ។

សម្ដេចតេជោ បានគូសបញ្ជាក់ពីសម្លឹងមើលទីផ្សារដែលនៅជិតភូមិផងរបងជាមួយគ្នា ពិសេសប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាភាគី RCEP ខណៈកន្លងមក មើលទៅលើទីផ្សារឆ្ងាយពេកក៏មានការពិបាក។ ក្នុងន័យនេះ សម្ដេចតេជោចង់ឱ្យកម្ពុជា ក៏ដូចជាសិង្ហបុរី សម្លឹងមើលក្របខណ្ឌអាស៊ាន ព្រោះថា ក្នុងក្របខណ្ឌអាស៊ានមានប្រជាជនរហូតទៅដល់ ៦០០លាននាក់ ហើយក្របខណ្ឌ RCEP មានដល់២០០០លាននាក់ ដែលជាទីផ្សារមួយដ៏ធំគួរតែយកចិត្តទុកដាក់ដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។

ជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី សម្ដេចតេជោ ក៏បានលើកឡើងដោយជំរុញឱ្យពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី កាន់តែកើនឡើងបន្ថែមទៀត ខណៈរហូតមកដល់ពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារទៅហើយ។ សម្ដេចតេជោ សង្ឃឹមថា ឱកាសខួប៦០ឆ្នាំ ប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។
ដោយកំណើនជើងហោះហើរត្រង់រវាងកម្ពុជា-សិង្ហបុរី កើនឡើងគួរឱ្យកត់សម្គាល់ សម្ដេចតេជោ ចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញការប្ដេជ្ញាដោយខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងពេលដែលលោកស្រី ធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជាពេលនេះ។
ក្នុងខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-សិង្ហបុរី ទៀតសោត លោកស្រីឯកអគ្គរដ្ឋទូត ក៏រំពឹងដែរថា នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងសំខាន់មួយរវាងប្រទេសទាំងពីរ ដែលទាក់ទងនឹងកាបោនក្រេឌីត ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងថា កម្ពុជា-សិង្ហបុរី បានយកចិត្តទុកដាក់ខ្ពស់លើការប្រែប្រួលអាកាសធាតុក្នុងពិភពលោកទាំងមូល។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានស្វាគមន៍ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងអាចបញ្ចប់កិច្ចព្រមព្រៀងនេះបាន ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី