Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត សម្ដែងការខកចិត្ត ក្រោយរកឃើញថាក្រុមហ៊ុនមួយបង្ហូរសំណល់រាវកខ្វក់ចូលប្រភពទឹក ហើយក្រុមការងារក្រសួងបានយកសំណាកទឹកមកវិភាគនៅក្រសួង ប៉ុន្តែមន្ត្រីជំនាញបែជាធ្វើការងារយឺតជិត១សប្ដាហ៍ ទើបចេញលទ្ធផល ស្របពេលដែលរោងចក្រដែលបំពុលទឹកនោះកែប្រែស្ថានការណ៍ទាន់ពេលបំបាត់ភស្តុតាងនៅទីតាំងជាក់ស្ដែង។ លោក​ អ៊ាង សុផល្លែត លើកឡើងបែបនេះ ក្នុងពេលបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគម្រោងស្ដីពីសមត្ថភាពលើគ្រប់គ្រងការបំពុលទឹក រៀបចំឡើងនារសៀលថ្ងៃអង្គារ ទី១១ ខែមីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ប្រាប់ឱ្យមន្ត្រីក្រសួងបរិស្ថាន ត្រូវដឹងខ្លួនថា ខ្លួនមានតួនាទីធ្វើការដើម្បីបម្រើ ការពារសុខភាពពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា មិនមែនធ្វើការដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន រហូតបណ្ដាលឱ្យពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

លោក អ៊ាង សុផល្លែត សម្ដែងការខកចិត្តដូច្នេះ ៖« កាលពីពីរសប្ដាហ៍មុន ចាប់បានរោងចក្រមួយ(ដែលបំពុលទឹក) អ្វីដែលជាការខកចិត្តរបស់ខ្ញុំ គឺចាប់បានហើយ ប៉ុន្តែឡាបូធ្វើតេស្តទឹកហ្នឹងចង់១អាទិត្យមិនទាន់ចេញ(លទ្ធផលនៃការបំពុល) មិនដឹងហេតុអ្វី? ទម្រាំចេញ(លទ្ធផល) មក ទឹកហ្នឹងស្អាតអស់ហើយ ថ្លាអស់ហើយ មិនបាប់ទៅចាប់គេទេ។ មើលឡើងវិញៗ អ្នកឯងធ្វើការគឺបម្រើប្រជាជន១៧លាននាក់ មិនមែនអ្នកឯងធ្វើការដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងនោះទេ គិតសារដើមឡើងវិញជាបន្ទាន់! បើបងប្អូនយើងប្រើទឹកហ្នឹងទៅ​ ពុលគាត់ ឈឺគាត់ អាយុជីវិតគាត់ លោកឯងអង្គុយធ្វើការនៅក្នុងការិយាល័យ លោកឯងមិនដឹងទេ ប៉ុន្តែឳពុកម្ដាយគេ ទឹកភ្នែកប៉ុណ្ណា​ ឈឺចាប់ប៉ុណ្ណា »។

ក្រោយចប់ពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតមកទល់បច្ចុប្បន្ននេះ ក្រសួងរកឃើញថា ក្រុមហ៊ុនជាង១រយ បានបំពុលបរិស្ថាន ដោយក្នុងនោះក្រសួងបានណែនាំឱ្យរៀបចំអាងប្រព្រឹត្តិកម្ម សម្រាប់ក្រុមហ៊ុនដែលបំពុលតិចតួច និងពិន័យក្រុមហ៊ុន និងឈានដល់បិទទ្វារក្រុមហ៊ុនដែលបំពុលធ្ងន់ធ្ងររហូតដល់បណ្ដាលឱ្យជីវៈចម្រុះងាប់ និងប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។

រដ្ឋមន្ត្រី អ៊ាង សុផល្លែត ចាត់ទុកថា នៅក្នុងនីតិកាលទី៧ ក្រសួងបរិស្ថាន ចាត់វិធានការលើក្រុមហ៊ុនដែលបំពុលទឹក បានទាន់ពេលវេលាល្អ។

កាលពីចុងខែកុម្ភៈ  រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានមិនឱ្យមន្ត្រីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យកតួនាទីការងារនេះ ទៅយកលុយពីក្រុមហ៊ុននានាឡើយ។​ លោក ក៏អះអាងថា   ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា លោកព្រមានបណ្ដេញមន្ត្រីដែលប្រព្រឹត្តកំហុសចំនួន៥ដងចេញពីក្របខណ្ឌក្រសួង ប៉ុន្តែចូលដល់ឆ្នាំទី២ លោកនឹងបណ្ដេញចេញរាល់មន្ត្រីណា ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរលើសពី៣ដងចេញពីក្របខណ្ឌក្រសួងបរិស្ថាន។

កាលណោះលោក អ៊ាង សុផល្លែត ក៏ក្រើនរំលឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំំណល់រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន សុខចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៧ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៧ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១២ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម