ព័ត៌មានជាតិ
ជាទស្សនវិស័យបន្ត ផ្លូវថ្មើរជើង(Walk Street) រដ្ឋបាលរាជធានី នឹងរិះរកកម្មវិធីកម្សាន្តថ្មីៗ និងរៀបចំស្តង់លក់ផលិតផលឱ្យកាន់តែស្អាត
សម្រាប់ផ្លូវថ្មើរជើង (Walk Street) ជាទស្សនវិស័យបន្ត រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំព្យាយាមរិះរកនូវកម្មវិធីកម្សាន្តថ្មីៗ និងការរៀបចំស្តង់លក់ផលិតផលឱ្យបានកាន់តែស្អាត មានរបៀបរៀបរយល្អជាងសព្វថ្ងៃនេះថែមទៀត។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ១១ មីនា នេះថា ក្នុងរយៈពេលជាង ១ ខែនេះ ផ្លូវថ្មើរជើង ទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនភ្ញៀវបានចូលមកលេងកើនឡើងពី ១ សប្តាហ៍ ទៅ ១ សប្ដាហ៍។ ពួកគាត់បានមកលេងប្រកបដោយទឹកមុខញញឹម រីករាយ ព្រមទាំងបានចូលរួមលេងកម្សាន្តថែមទៀតផង។ ជាមធ្យមក្នុងមួយថ្ងៃ មានភ្ញៀវមកលេងចន្លោះ ៣-៤ ម៉ឺននាក់ ហើយថ្ងៃខ្លះ អាចច្រើនជាងនេះដែរ។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់មានគម្រោងជាក់លាក់ណាមួយនៅឡើយទេ ក្នុងការកំណត់បើកជាផ្លូវការ ប៉ុន្តែគ្រាន់តែបានដឹងថាគម្រោងនេះត្រូវទទួលបានការគាំទ្រយ៉ាងកុះករពីមហាជន។ នេះគឺជាគោលដៅទេសចរណ៍ក្នុងស្រុកថ្មីមួយទៀតដែលរដ្ឋបាលរាជធានីភ្នំពេញបានខិតខំរៀបចំឡើង។ កម្មវិធីកម្សាន្តចម្រុះត្រូវបានរៀបចំជូនជារៀងរាល់សប្ដាហ៍ ជាពិសេសការដាក់ជូននូវផ្ទាំងទស្សនីយភាពបុរាណ ដូចជា ៖ ឈុតឆាកសម្តែងល្ខោនបាសាក់ ចាប៉ីដងវែង តន្ត្រីបុរាណ ការសម្តែងសៀក ការដាក់តាំងលក់ផលិតផល កសិផលក្នុងស្រុក ក្នុងន័យលើកកម្ពស់ផលិតផលជាតិ។ល។

លោកស្រី បន្ថែមទៀតថា ជាទស្សនវិស័យបន្ត រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំព្យាយាមរិះរកនូវកម្មវិធីកម្សាន្តថ្មីៗ និងការរៀបចំស្តង់លក់ផលិតផលឱ្យបានកាន់តែស្អាត មានរបៀបរៀបរយល្អជាងសព្វថ្ងៃ។ ជាមួយគ្នានេះ នាពេលថ្មីៗ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលផ្លូវរត់ និងពេលវេលារបស់រថយន្តក្រុងសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋអាចមកលេងកម្សាន្តនៅតំបន់ផ្លូវថ្មើរជើងកាន់តែច្រើនថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?