ព័ត៌មានជាតិ
បុគ្គលិករបស់ក្រុមហ៊ុនស៊ិនទ្រី២៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ទទួលអំណោយ កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ
ភ្នំពេញ ៖ នារសៀលថ្ងៃ ចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានចាត់ឲ្យលោក ស្រី នូ ថាវរី ប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បន្តនាំយកគ្រឿងឧបភោគបរិភោគ និង ថវិកា ចែកជូនដល់ បុគ្គលិករបស់ក្រុមហ៊ុនស៊ិនទ្រី ចំនួន២៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ដែលមានទីតាំងស្ថិតនៅក្នុង ផ្ទះលេខ៣៦ ផ្លូវលេខ២៤០ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

អំណោយដែលប្រគល់ជូនរួមមាន:
– ថវិកា ៤០,០០០រៀល/ក្នុងម្នាក់
– អង្ករចំនួន ១០០ kg
– មី ចំនួន ៥ កេស
– ទឹកបរិសុទ្ធចំនួន ៥ កេស
– សាប៊ូម្សៅចំនួន ១០ គីឡូ
– សាប៊ូដុំ ចំនួន ១២ ដុំ
– ម៉ាស់ចំនួន ០៣ ប្រអប់
– ថ្នាំពេទ្យចំនួន ០៣កញ្ចប់
– ថ្នាំដុសធ្មេញចំនួន ៥ឡូ
ចំពោះមុខលោកស្រី ប្រធានអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកសំណាក់ លោក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សូ មបងប្អូនប្រជាពលរដ្ឋ គ្រប់រូប អនុវត្តតាមវិធានសុខាភិបាល ឲ្យបានម៉ត់ចត់ ដោយដាក់ខ្លួនឲ្យនៅ ដាច់ដោយឡែក១៤ ថ្ងៃ រង់ចាំការយកសំណាក់លើកទី២ និង លទ្ធផលពីគ្រូពេទ្យជំនាញ និង សូមជូនពរបងប្អូន ជៀសផុតពីជំងឺក៏កាចសាហាវនេះ៕
ដោយ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ