ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលឱ្យប្រតិបត្តិករសេវាបញ្ញើប្រៃសណីយ៍រាយការណ៍ករណីឆែកឃើញឥវ៉ាន់សង្ស័យជាគ្រឿងញៀន
អភិបាលរងខេត្តកណ្ដាល ប្រាប់ឱ្យប្រតិបត្តិករសេវាបញ្ញើប្រៃសណីយ៍ទាំងអស់ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ ហើយជាពិសេសក្នុងករណីឆែកឃើញឥវ៉ាន់សង្ស័យជាគ្រឿងញៀន ត្រូវរាយការណ៍ជាបន្ទាន់។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិករសេវាបញ្ញើប្រៃសណីយ៍ទាំងអស់ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ កម្លាំងសមត្ថកិច្ច ទាំងការទំនាក់ទំនងផ្តល់ព័ត៌មាន និងការពិនិត្យឆែកឆេរឥវ៉ាន់ដែលសង្ស័យ ។ ក្នុងករណីឆែកឃើញ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ឬកម្លាំងមានសមត្ថកិច្ចនៅជិតបំផុត។
លើកឡើងរបស់លោកអភិបាលរងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយ និងណែនាំអំពីបញ្ហាគ្រឿងញៀនដល់ប្រតិបត្តិករ ដែលធ្វើអាជីវកម្មបម្រើសេវាបញ្ញើប្រៃសណីយ៍ ក្នុងភូមិសាស្ត្រខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើទៅស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ណែនាំដល់អធិការនគរបាល និងមេបញ្ជាការអាវុធហត្ថក្រុង-ស្រុក បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងឱ្យប្រតិបត្តិករសេវាបញ្ញើប្រៃសណីយ៍ទាំងអស់បើកកិច្ចប្រជុំ និងវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកទាំងអស់ឱ្យយល់ដឹងបន្ថែមលើកិច្ចការនេះ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល