Connect with us

ព័ត៌មានជាតិ

មណ្ឌលសុខភាពអូរជុំ ព្យាបាលជនគ្មានទីពឹងដោយមិនគិតប្រាក់ និងកំពុងទាក់ទាញជនជាតិដើមភាគតិចទៅព្យាបាលជំងឺ

បានផុស

នៅ

មណ្ឌលសុខភាពអូរជុំ ស្ថិតនៅក្នុងឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាព្យាបាលសុខភាពបឋមនៅក្នុងមូលដ្ឋាន។ មណ្ឌលសុខភាពនេះ ស្ថិតក្នុងចំណោមមន្ទីរពេទ្យ៣ផ្សេងទៀតរបស់ស្រុកអូរ និងគ្របដណ្តប់លើការព្យាបាលជូនប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំ អូរជុំ ឃុំ កាឡៃ និងឃុំ ល្អក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន មណ្ឌលសុខភាពអូរជុំមានបុគ្គលិកសុខាភិបាលចំនួន១០ នាក់។ នៅក្នុងមណ្ឌលសុខភាពនេះ សេវាព្យាបាលមានតម្លៃសមរម្យ បុគ្គលិកមានឥរិយាបថបទល្អ និងបរិស្ថានល្អ មានអនាម័យស្អាត និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់អ្នកជំងឺធ្វើដំណើរទៅទទួលសេវាថែទាំសុខភាព។ ជាការគួរកត់សំគាល់ ពីមួយថ្ងៃទៅមួយថ្ងៃ មានប្រជាពលរដ្ឋទៅពិនិត្យ និងសម្រាកព្យាបាលជំងឺជាប្រចាំ។

លោក សុំ តាវ ប្រធានមណ្ឌលសុខភាព អូរជុំ បានលើកឡើងថា រាល់ថ្ងៃមណ្ឌលសុខភាពរបស់លោកបានយកចិត្តទុកដាក់ទទួលបម្រើសេវាចំពោះអ្នកជំងឺប្រកបដោយសេចក្តីស្រឡាញ់ ក្តីមេត្តា ព្រមទាំងប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីកសាងទំនុកចិត្ត ភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋ ឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ លោកបន្តទៀតថា សម្រាប់អ្នកដែលមកពិគ្រោះជំងឺ មានសម្ភាសន៍ និងទម្រង់សរសេរដៃ ចំណែកឯទម្រង់ទំនើបវិញ គឺនៅមណ្ឌលមានQR Code សម្រាប់ប្រជាពលរដ្ឋដែលទទួលសេវាកម្ម អាចវាយតម្លៃពីការទទួលសេវាកម្មរបស់មណ្ឌលសុខភាពដោយផ្ទាល់តែម្តង ហើយតាមរយៈការវាយតម្លៃ គឺមានការពេញចិត្តច្រើនពីជនជាតិដើមភាគតិច។ សារសំខាន់នៃការវាយតម្លៃQR Code នេះ ក៏ជាការឆ្លុះបញ្ជាំង ពីមន្ត្រីសុខាភិបាលផ្តល់សេវាជូនទៅពួកគាត់វិញតាមរយៈបានដឹងថា បុគ្គលិកខ្វះចំណុចណា និងត្រូវបំពេញបន្ថែមនៅចំណុចណា ទៅតាមការចង់បានរបស់អ្នកអ្នកជំងឺនីមួយៗ។ មណ្ឌលសុខភាពនេះ មានការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ពេញមួយសប្តាហ៍ ដោយមិនបានគិតពីថ្ងៃសម្រាករបស់បុគ្គលិក ឬថ្ងៃបុណ្យទាននោះទេ។

ការប្រើប្រាស់ប័ណ្ណប.ស.ស និងមូលនិធិសមធម៌ ព្រមទាំងប័ណ្ណរងហានិភ័យ ទទួលបានសេវាព្យាបាលជូនគ្រប់គ្នាៗមិនមានការរើសអើងនោះទេ។ ចំពោះអ្នកកាន់ប័ណ្ណទាំងអស់នេះ អាចមកមណ្ឌលសុខភាពទទួលសេវាព្យាបាលបានគ្រប់ពេលវេលាទាំងអស់ ទៅតាមតម្រូវការ និងតាមភាពជាក់ស្តែង។ បើតាមប្រធានមណ្ឌលសុខភាពនេះ គឺជនជាតិដើមភាគតិច៨៥ % បានមកព្យាបាលជំងឺនៅមណ្ឌលសុខភាព អូរជុំ។ លើសពីនេះទៀត មណ្ឌលសុខភាពអូរជុំ ព្យាបាលជូនដោយមិនប្រាក់កម្រៃចំពោះព្រះសង្ឃ ជនពិការ ចាស់ជរាគ្មានទីពឹង សិស្សសាលា អ្នកជំងឺរ៉ាំរ៉ៃ ជំងឺរបេង ជំងឺគ្រុនចាញ់ មន្ត្រីចាស់ៗ និងមន្ត្រីសុខាភិបាលដែលចូលនិវត្តន៍។

លោក ខៃ មុត រស់នៅភូមិ ថារ៉ងជង ជាជនជាតិដើមភាគតិចគ្រឹង នៅពេលឈឺថ្កាត់ម្តងៗ គាត់ចូលចិត្តទៅសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពនេះ ពីព្រោះចូលពេញចិត្តទៅលើសេវារបស់គ្រូពេទ្យ ដែលតែងតែសួរនាំគាត់ជានិច្ច ដែលជាហេតុធ្វើឱ្យគាត់ មានភាពកក់ក្តៅក្នុងចិត្ត ដោយពុំមានការរើសអើងពូជសាសន៍ទេ។ ចំណែក អ្នកស្រី ឡាត់ ស្រីទូច រស់នៅភូមិអូរ ឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចគ្រឹង បានលើកឡើងថា គាត់មកទទួលសេវាព្យាបាលនៅមណ្ឌលសុខភាពតាំងពីក្មេងមកម្ល៉េះ រហូតដល់រៀបការហើយមានកូនទី១ ដល់កូនទី២។​ គាត់ពិតជាពេញចិត្តមណ្ឌលសុខភាពនេះ ពីព្រោះអ្នកគ្រូពេទ្យធ្មប់យកចិត្តទុកគាត់ និងកូនរបស់គាត់៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៧ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម