ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ជំរុញក្រុមការងារដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបចម្ងល់ពលរដ្ឋឱ្យទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបចម្ងល់របស់ប្រជាពលរដ្ឋ ពិសេសកម្មករ-និយោជិតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ថ្លែងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១១ មីនា លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក នៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាដោះស្រាយរាល់បញ្ហាប្រឈមក្នុងការឆ្លើយតបចម្ងល់របស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យបានរហ័ស ច្បាស់លាស់ និងក្រមសីលធម៌ប្រកបដោយភាពទន់ភ្លន់ និងភាពអត់ធ្មត់ជាសំខាន់។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារ បានជំរុញឱ្យមានការរៀបចំសិក្ខាសាលាដើម្បីចែករំលែកបទពិសោធ ចំណេះដឹងថ្មីៗ ពីអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដែលអាចបំពេញបន្ថែមនូវចំណុចខ្វះខាត។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតប្រព័ន្ធទំនាក់ទំនងទូរស័ព្ទផ្តល់ព័ត៌មានចំនួនពីរខ្សែ គឺ ១២៩៧ និង ១២៨៦ ដើម្បីឱ្យសាធារណជន ពិសេសកម្មករ-និយោជិតមានចម្ងល់ពាក់ព័ន្ធទៅនឹងការងារ ប.ស.ស.និងក្រសួងការងារ អាចទូរស័ព្ទមកកាន់លេខខាងលើក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ រង់ចាំឆ្លើយតបគ្រប់ពេលវេលា៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ