Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ឱ្យផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ ស្នើឱ្យអភិបាលរាជធានីខេត្តចូលរួមសហការផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រព្រឹត្តទៅស្របតាមគោលការណ៍កំណត់។  នេះបើតាមលិខិតមួយច្បាប់ចុះហត្ថលេខាដោយឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១០​​ ខែមីនា ឆ្នាំ២០២៥ ដាក់ទៅអភិបាលរាជធានីខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតនោះ មូលហេតុ នៃការផ្អាក គឺដើម្បីអនុវត្តផែនការសកម្មភាពនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៧ ដែលត្រូវផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព រួមទាំងការអនុវត្តវិធានការគន្លឹះទី១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព តម្លាភាព យុត្តិធម៌ យុត្តិធម៌ បរិយាបន្ន បរិ និងប្រសិទ្ធភាព និងស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និងក្នុងគោលបំណងគ្រប់គ្រងឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព។

គួរជ្រាបថា កាលពីពេលកន្លងទៅ ក្រសួងមុខងារសាធារណៈ ធ្លាប់បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅ តាមមណ្ឌលសុខភាពគោលដៅ។

បន្ទាប់មកមណ្ឌលសុខភាពបានប្រកាស នឹងបញ្ជាក់ច្បាស់លាស់អំពីព័ត៌មាន ទិន្នន័យ និងតម្រូវការមន្ត្រីសុខាភិបាលដែលនឹងត្រូវជ្រើសរើសផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងន័យកំណត់ចំនួនមន្ត្រីសុខាភិបាល អប្បបរមាចំនួន ០៧នាក់/មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំងប្រទេស។ ការរៀបចំនេះ ក៏មានការចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យពីការិយាល័យសុខាភិបាលក្រុង/ស្រុកប្រតិបត្តិ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម