ព័ត៌មានជាតិ
ស.ស.យ.ក. កំពុងរៀបចំផែនការឆ្ពោះទៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាលពីល្ងាច ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីបង្ហាញពីវឌ្ឍនភាពការងាររៀបចំរបស់ក្រុមការងារគ្រប់ចង្កោមនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ និងបន្តរៀបចំផែនការដើម្បីអនុវត្តការងារត្រៀមឆ្ពោះទៅថ្ងៃព្រឹត្តិការណ៍ ធ្វើយ៉ាងណាឱ្យអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធានចង្កោម ប្រធាន និងតំណាងក្រុមការងារ ព្រមទាំងសមាជិកសមាជិកាក្រុមការងាររៀបចំប្រមាណ ២០០ នាក់។

សូមជម្រាបជូនថា ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋជាច្រើនដែលតែងទន្ទឹងរង់ចាំវត្តមានព្រឹត្តិការណ៍នៅលើទឹកដីនៃខេត្តសៀមរាប។
ទន្ទឹមនឹងនេះ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីចូលរួមលើកស្ទួយមរតកវប្បធម៌អរូបី លើទីតាំងនៃមរតកវប្បធម៌រូបី ជាពិសេសបង្កើតនូវឱកាសជួបជុំ ផ្ដល់នូវបរិយាកាសសប្បាយរីករាយ ស្នាមញញឹម ដល់មហាគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នាសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប នឹងមានភាពអស្ចារ្យ សប្បាយរីករាយលើសពីធម្មតា ដោយមានការយាងរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីបួងសួងចម្រើនសេចក្តីសុខដល់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ៖«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ គឺមានប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ប្រាកដណាស់ នឹងរៀបចំពិធីនេះឱ្យកាន់តែមានភាពទាក់ទាញថែមទៀត ដោយនឹងនាំយកនូវកម្មវិធីសប្បាយៗផ្សេងៗ ទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ យកមកបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាដោយក្តីរីករាយ»៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា