ព័ត៌មានជាតិ
ភាពយន្ត ១៥១រឿង មកពី៤១ប្រទេស នឹងត្រូវចាក់បញ្ចាំងឥតគិតថ្លៃនៅរោងកុនខាងមុខ
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ បានវិលត្រឡប់មកវិញម្តងទៀតក្នុងពេលឆាប់ៗខាងមុខ ដោយនឹងមានភាពយន្ត១៥១រឿង មកពីប្រទេសចំនួន ៤១ ចាក់បញ្ចាំងដោយឥគិតថ្លៃនៅតាមរោងមហោស្រព និងរោងកុនធំៗមួយចំនួននៅកម្ពុជា។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ នឹងរៀបចំចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងចំណោមប្រទេសទាំង៤១ ប្រទេសកម្ពុជា ក៏មានភាពយន្តចំនួន ៦០រឿង។ ចំពោះភាពយន្តទាំង១៥១រឿង មានទាំងប្រភេទរឿងប្រតិដ្ឋកម្ពុជា រឿងប្រតិដ្ឋអន្តរជាតិ រឿងរ៉ាវជុំវិញពិភពលោក ពិភពគួរឱ្យខ្លាចខ្នាតខ្លី ភាពយន្តឯកសារ ជាដើម។
ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ដែលបានរៀបចំនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក Cedric Eloy ប្រធានមហោស្រព CIFF បានលើកឡើងថា ឆ្នាំ២០២៥នេះ គឺជាខួបទី៥០ នៃការកាន់អំណាចរបស់ខ្មែរក្រហម ហើយប្រធានបទឆ្នាំនេះ ក៏ធ្វើឡើងដើម្បីរម្លឹកពីការចូលកាន់កាប់របស់ខ្មែរក្រហម ដោយមានបញ្ចាំងភាពយន្តដែលនិយាយពីរបបដ៏ខ្មៅងងឹតនេះ តាមរយៈរឿង “ជីវិតកូនថ្លៃ កូនត្រូវតែរស់” ដែលបានបង្ហាញពីសោកនាដកម្មប្រវិត្តសាស្ត្រ ដែលនឹងបង្ហាញតាមរយៈបទពិសោធពិភពនិមិ្មត ព្រមទាំងផ្តល់ការទស្សនាដោយសេរីនៅមជ្ឈមណ្ឌលបុប្ផាណា។ លោកបានបញ្ជាក់ទៀតថា ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ មិនត្រឹមតែនាំយកការបញ្ចាំងភាពយន្តឥតគិតថ្លៃទេ ក៏សកម្មភាពប្លែកពីឆ្នាំមុនៗផងដែរ ដូចជាមានជាកិច្ចពិភាក្សាផ្សេងៗសម្រាប់ឱ្យអ្នកចូលរួមទទួលបានបទពិសោធថ្មីលើវិស័យភាពយន្តទៀតផង។

ក្នុងឱកាសនេះ លោក ជា សុភាព ក៏បានលើកឡើងដែរថា ភាពយន្តសំខាន់ៗដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហម នឹងត្រូវយកមកចាក់បញ្ចាំងនៅក្នុងពិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ តាមរោងភាពយន្តធំៗនៅកម្ពុជា។ បន្ថែមពីនេះ ក៏មានការចាក់បញ្ចាំងភាពយន្តនៅសាកលវិទ្យាល័យភូមិនភ្នំពេញផងដែរ ដែលនេះគឺជាលើកទី១ ក្នុងការរៀបចំបញ្ចាំងភាពយន្ត out door បែបនេះ ហើយលោកជឿជាក់ថា នឹងទទួលបានបទពិសោធថ្មីមួយទៀតសម្រាប់ពិធីនេះ។ លើសពីនេះ លោកក៏លើកឡើងមិនខុសពី លោក Cedric Eloy ឡើយ គឺឆ្នាំនេះ នឹងមានសកម្មភាពច្រើន ប្លែកពីឆ្នាំមុន ហើយក៏មានជាកិច្ចពិភាក្សា ចែករំលែកបទពិសោធ និងមានកម្មវិធីភពផែនដីដ៏ស្រស់ស្អាត ដោយផ្តោតសំខាន់ពីសារៈសំខាន់របស់ទឹកតែម្តង។

យ៉ាងណា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ នឹងមានចាក់បញ្ចាំងភាពយន្តឥតគិតថ្លៃ មាននៅរោងភាពយន្ត Legend (Exchange Square, Olympia), រោងភាពយន្ត Major Cineplex (AEON Mall 1, AEON Mall 3), រោងភាពយន្តFable សណ្ឋាគារ Rosewood វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន STP Gallery និង Cine Hub។ ចំពោះសំបុត្រគឺមិនគិតថ្លៃឡើយ ហើយទស្សនិកជនអាចទទួលសំបុត្រ មុនភាពយន្តចាក់បញ្ចាំងមួយម៉ោង។
សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍ភាពយន្ត និងវប្បធម៌អន្តរជាតិដ៏ធំមួយនៅកម្ពុជា ហើយមហោស្រពនេះ បានចាប់ផ្តើមដំបូងនៅឆ្នាំ២០១០ គិតមកដល់ពេលនេះ មានរយៈពេល ១៤ឆ្នាំហើយ ដែលប្រមូលអ្នកចូលរួមច្រើនជាង២ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ លើសពីនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏បានផ្សារភ្ជាប់រវាងកម្ពុជា និងពិភពលោក តាមរយៈភាសាសកលនៃភាពយន្ត និងវប្បធម៌។ មហោស្រពនេះ ក៏បានជំរុញដល់ការចរាចរភាពយន្តក្នុងតំបន់ និងធ្វើឱ្យភាពយន្តកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ អុន ស្រីមាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ