Connect with us

ព័ត៌មានជាតិ

បណ្ឌិត ជឺនបុរាណ ច័ន្ទបូរី ចង់ឱ្យកម្ពុជាពិចារណាចូលជាសមាជិករបស់ BRICS

បានផុស

នៅ

ស្របពេលក្រុមប្រទេស BRICS កំពុងពង្រីកមហិច្ឆតារបស់ខ្លួនកាន់តែមានឥទ្ធិពលទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិកម្ពុជា លោកបណ្ឌិត ជឺនបុរាណ ច័ន្ទបូរី បានបង្ហាញបំណងចង់ឱ្យកម្ពុជាពិចារណាចូលជាសមាជិករបស់ក្រុមប្រទេសនៃសហប្រតិបត្តិការអន្តរជាតិមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BRICS គឺជាក្រុមសហប្រតិបត្តិការរវាងប្រទេសប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និងអាហ្វ្រិកខាងត្បូង (South Africa)។ បច្ចុប្បន្ននេះ BRICS មានសមាជិកទាំងអស់១០ប្រទេស ដែលចូលរួមក្នុងគ្រួសារ BRICS មានឈ្មោះផ្លូវការថា BRICS Plus ដូចជាឥណ្ឌូណេស៊ី អេហ្ស៊ីប អេត្យូពីជាដើម។ ប្រទេសក្នុងតំបន់អាស៊ាន២ គឺប្រទេសថៃ និងម៉ាឡេស៊ី ក៏បានក្លាយជាប្រទេសដៃគូររបស់ BRICS ផងដែរ។

ការចង់ឱ្យកម្ពុជាចូលជាសមាជិក BRICS ពេលនេះ ត្រូវបានលោកបណ្ឌិត ជឺនបុរាណ ច័ន្ទបូរី ប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បញ្ជាក់ថា ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក៏ជាឱកាសថ្មីមួយដែលកម្ពុជាគួរចាប់យកអត្ថប្រយោជន៍ពីសហប្រតិបត្តិការនេះ ក្នុងគោលដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យបោះជំហានកាន់តែរឹងមាំមុតស្រួចថែមទៀត។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាមិនទាន់ប្រកាសគោលនយោបាយការបរទេសរបស់ខ្លួនជាក់លាក់ក្នុងចេតនាចង់ចូលរួមជាសមាជិក BRICS នៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ បេសកកម្មរបស់ BRICS និងកម្ពុជា គឺត្រូវបានអ្នកជំនាញមើលឃើញថា មានផ្នែកខ្លះកំពុងដើរលើទិសដៅស្របគ្នា ដូចជាការលើកកម្ពស់ពហុភាគី ការអភិវឌ្ឍដោយសន្តិវិធី ក៏ដូចជាការផ្តោតលើការងារសេដ្ឋកិច្ច ជាដើម។

ជាទស្សន:ផ្ទាល់ខ្លួនក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ លោកបណ្ឌិត ជឺនបុរាណ ច័ន្ទបូរី អះអាងថា ពេលនេះល្មមដល់ពេលហើយ ដែលកម្ពុជាគួរពិចារណាចូលជាសមាជិករបស់ BRICS ត្បិតការចូលជាសមាជិក គឺជារឿងត្រឹមត្រូវអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ម្យ៉ាង ក៏ជាការរួមចំណែកពង្រឹងអំណាចតួនាទីរបស់កម្ពុជាបបន្ថែមទៀតនៅក្នុងតំបន់ និងពិភពលោក បង្កើនទំនាក់ទំនងកិច្ចសហការ បង្កើតកាលានុវត្តភាពថ្មីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិជួយកម្ពុជាឱ្យបោះជំហានទៅមុខថ្មីៗបន្ថែមលើការធ្វើពិពិធកម្មរូបិយវត្ថុ ដើម្បីបញ្ជៀសការពឹងផ្អែកខ្លាំងពេកលើរូបិយវត្ថុដុល្លារអាមេរិក។ នេះជាសម្រង់សម្ដីរបស់លោកបណ្ឌិត ជឺនបុរាណ ច័ន្ទបូរី ដែលចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា។

ប្រភពដដែល បានបន្ថែមថា ការចូលជាសមាជិក BRICS របស់ប្រទេសកម្ពុជា នឹងអាចជាឱកាសថ្មីក្នុងការចាប់យកអត្ថប្រយោជន៍ពីកិច្ចសហការលើវិស័យថាមពល និងបច្ចេកវិទ្យាផងដែរ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ជឺនបុរាណ ច័ន្ទបូរី គឺក្នុងឱកាសដែលលោកត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកទស្សនទានថ្មីៗជុំវិញការពង្រីកខ្លួន និងទីតាំងរបស់ BRICS ក្នុងពិភពលោក ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ការចែករំលែកទស្សនទានគន្លឹះស្ដីពី BRICS នេះ ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងផ្លាស់ប្ដូរមានភាពស្មុគស្មាញ ពិសេសក្រោយពេលដែលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាលើកទី២ ក្នុងតំណែងជាប្រធានាធិបតីអាមេរិកដោយបានបន្តដាក់ចេញ និងអនុវត្តនយោបាយផ្តោតលើការពង្រឹងអាមេរិកជាមុនជាជាងការជួយសម្ព័ន្ធមិត្ត ការបន្ថយការចំណាយលើ NATO និងអង្គការសហប្រជាជាតិ ក៏ដូចជាការប្រើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឧបករណ៍ចម្បងដើម្បីដាក់សម្ពាធលើប្រទេសដទៃ។

រដ្ឋសភា ថា តាមរយៈបទបង្ហាញនេះ គឺបានរួមចំណែកយ៉ាងសំខាន់បំពេញបន្ថែមចំណេះដឹងថ្មីៗទាំងការងារក្នុងប្រទេស និងការងារអន្តរជាតិជូនដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញការងារ រួមចំណែកឆ្លើយតបឱ្យចំគោលដៅនឹងចក្ខុវិស័យរបស់សម្ដេចប្រធានរដ្ឋសភា ក្នុងការលើកទឹកចិត្តសម្រាប់ការបណ្ដុះបណ្ដាលបង្កើនសកម្មភាពមន្ត្រីធ្វើទំនើបកម្មរដ្ឋសភា និងការអនុវត្តគោលនយោបាយការទូតសភាឱ្យសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងអភិវឌ្ឍន៍។ BRICS មានប្រជាជនប្រមាណ៥០%នៃប្រជាជនពិភពលោក ដែលបានរួមចំណែកជាង៤១% នៃGDP ពិភពលោក។ BRICS មានមហិច្ឆតាបង្កើតធនាគារអភិវឌ្ឍន៍ថ្មី (New Development Bank – NDB) ដើម្បីផ្តល់ប្រាក់ឥណទានជំនួយសហប្រតិបត្តិការពាណិជ្ជកម្មពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពង្រឹងការវិនិយោគជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

សហភាពចលនាកម្មករកម្ពុជា ៖ ការបង្កើតទារកដ្ឋាននៅរោងចក្រ សហគ្រាស ជាអ្វីដែលសហជីពស្វាគមន៍ និងចង់បាន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១០ នាទីutes មុន

លោក សូ ណារ៉ូ៖«កាន់តែសរសេរ កាន់តែដឹងថា សម រង្ស៊ី ល្ងង់ខ្លៅខាងច្បាប់អន្តរជាតិ ចេះតែញុះញង់ និងបោកប្រាស់អ្នកគាំទ្រ»

ព័ត៌មានជាតិ១៥ នាទីutes មុន

បណ្ឌិត ជឺនបុរាណ ច័ន្ទបូរី ចង់ឱ្យកម្ពុជាពិចារណាចូលជាសមាជិករបស់ BRICS

នៅ សូនីតា
ជីវិតកម្សាន្ដ១៧ នាទីutes មុន

អនុប្រធានសមាគមសិល្បករខ្មែរ សរសើរទឹកចិត្តខ្មែរចេះសាមគ្គីគ្នា សង្គ្រោះកុមារម្នាក់មានជំងឺចម្លែក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

នយោបាយ១ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

Sokha Hotels

ព័ត៌មានពេញនិយម