ព័ត៌មានជាតិ
សហភាពចលនាកម្មករកម្ពុជា ៖ ការបង្កើតទារកដ្ឋាននៅរោងចក្រ សហគ្រាស ជាអ្វីដែលសហជីពស្វាគមន៍ និងចង់បាន
លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា បានលើកឡើងថា ការបង្កើតទារកដ្ឋានសម្រាប់មើលថែទារក និងកុមារជាកូនរបស់កម្មករ-និយោជិត គឺជាអ្វីដែលសហជីពចង់បាន និងគាំទ្រយ៉ាងពេញទំហឹង។ ទារកដ្ឋាន ដើរតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំទារក និងកុមារប្រកបដោយផាសុកភាព អំឡុងពេលកម្មករ-និយោជិតជាអាណាព្យាបាលកំពុងធ្វើការ។

អនុប្រធានសហភាពចលនាកម្មករកម្ពុជា រូបនេះ គូសបញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស គឺជារឿងល្អ និងជាការផ្តល់នូវឧត្តមប្រយោជន៍ដល់កម្មករ-និយោជិត ពីព្រោះកម្មការិនីដែលមានកូនតូចៗ អាចយកកូនរបស់ពួកគេទៅតាមនៅកន្លែងធ្វើការបាន ដោយដាក់ឱ្យមើលថែទាំនៅក្នុងទារកដ្ឋាននៅក្បែររោងចក្រ សហគ្រាស របស់ពួកគេ។

ក្នុងនាមជាថ្នាក់ដឹកនាំសហជីព លោកស្រី កេន ឆេងឡាង រីករាយនៅពេលដែលទារកដ្ឋាននៅក្នុងរោងចក្រ សហគ្រាសដំបូងរបស់កម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់។ លោកស្រី ក៏វាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការបន្តធ្វើឱ្យមានទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាសនានា នៅទូទាំងប្រទេសថែមទៀត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការសាងសង់ទារកដ្ឋាននេះ គឺជាអនុសាសន៍ ១ ក្នុងចំណោមអនុសាសន៍ទាំង ១០ ដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាល សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្ដុំរោងចក្រ។

គោលបំណង នៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារក និងកុមារទាំងនោះ ទទួលបានការថែទាំ និងអប់រំប្រកបដោយគុណភាព និងស្តង់ដារ ដែលជួយគាំទ្រការលូតលាស់ និងការអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញា និងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឪពុកម្តាយ ឬអាណាព្យាបាលជាកម្មករ-និយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕







-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន