Connect with us

ព័ត៌មានជាតិ

NEA នឹងរៀបចំវេទិកាការងារនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសតេជោសែន នាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់យុវជន

បានផុស

នៅ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជិវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលមានទីតាំងនៅខេត្តកណ្តាល។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០០២ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៣ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនធំៗទាំង២៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ធនាគារ PRINCE BANK, ធនាគារ LOLC,ក្រុមហ៊ុន VATTANAC, ក្រុមហ៊ុន S.N.K.R.P, ក្រុមហ៊ុន មេហ្គាលីស៊ីង, មីក្រូហិរញ្ញវត្ថុ BAMBOO, ក្រុមហ៊ុន CHIP MONG BANK,ធនាគារកាណាឌីយ៉ា, មីក្រូហិរញ្ញវត្ថុ មហានគរ,ក្រុមហ៊ុន MEKONGNET, KB BRASAC BANK, ក្រុមហ៊ុន O.M.I.D.A.S, ក្រុមហ៊ុន TRUMP, ក្រុមហ៊ុន វីរៈបុត្រ, ក្រុមហ៊ុន OcominKhmer, ក្រុមហ៊ុន ROYAL GROUP, មីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន One Fraternity,ក្រុមហ៊ុន GGEAR GROUP, អង្គការ DDD, ផ្សារទំនើប LUCKY និងក្រុមហ៊ុន LEO PUMP។

ចំពោះយុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនេះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលមានទីតាំងនៅផ្លូវជាតិ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក គុយ សុខា មន្រ្តីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្តក្នុងការចូលរួមជាមួយ NEA ពិសេសសម្រាប់កម្មវិធីវេទិកាការងារនេះ ដើម្បីផ្តល់ព័ត៌មានពីទីផ្សារការងារ និងឱកាសការងារដល់សិស្ស/និស្សិត។ លោកក៏បានអំពាវនាវដល់យុវជនមកចូលរួមក្នុងវេទិកាការងារនេះឱ្យបានច្រើនកុះករផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម