ព័ត៌មានជាតិ
លោក ស សុខា៖ បញ្ហាគ្រឿងញៀននៅកម្ពុជា បើគ្មានមន្ត្រីខ្លះកាងពីក្រោយទេ បញ្ហានេះមិនធំដុំឡើយ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើគ្មានមន្ត្រីខិលខូចមួយចំនួននៅកាងពីក្រោយទេ បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ជុំវិញបញ្ហានេះ លោក ព្រមានអនុវត្តច្បាប់លើមន្ត្រីទាំងនោះតែម្ដង។ លោក ស សុខា ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រៀបចំឡើងនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ ស្រង់សម្ដីចេញផ្សាយឱ្យដឹងថា នៅក្នុងពិធី លោក ស សុខា ថ្លែងបែបនេះ ៖ «បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ »។

ការថ្លែងរបស់លោក ស សុខា នាពេលនេះ គឺបន្ទាប់កាលពីពាក់កណ្ដាលខែមករា អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅតុលាការ ក្រោយរកឃើញ វរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្តតាកែវ កាងនៅពីក្រោយបញ្ហាគ្រឿងញៀនដូចជា ទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀនរយៈពេល៤ ឆ្នាំ ជាថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន, មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុលាការ, កែសំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀន, ពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ, បទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាងគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។

ពីពិធីដដែល ដើម្បីដោះស្រាយបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានឱ្យមន្ត្រីខិលខូចលើ្មសច្បាប់ ដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ឱុ្យខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។

ឧបនាយករដ្ឋមន្ត្រី ស សុខា ដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ថាចាប់ពីពេលនេះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។
គួរឱ្យដឹងថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ«សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់។ មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ