Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ដង្ហែពានរង្វាន់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលប្រចាំឆ្នាំ២០២៤

បានផុស

នៅ

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដង្ហែ អបអរសាទរពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ម៉ននី រងី្ស បានឲ្យដឹងក្នុងពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាលខេត្ត សៀមរាប ដោយបញ្ជាក់ថា ជោគជ័យដែលខេត្តសៀមរាប ទទួលបាននាពេលនេះ គឺពិតជាបាននាំមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនៅខេត្តសៀមរាប ដែលកន្លងមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ និង ចាត់ទុកជា វិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជំរុញ កុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ ឲ្យការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំង បន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព និង សមធម៌ជូនប្រជាពលរដ្ឋ ។ 

លោកស្រី បន្តថា សមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដោយមិនគិតពីការនឿយហត់និងថ្ងៃឈប់សម្រាករបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និង  មន្ទីរសុខាភិបាលខេត្ត ព្រមទាំងផ្តល់សេវាថែទាំសុខភាព លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារវិស័យសុខាភិបាលក្នុងខេត្តសៀមរាប ឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ជូនប្រជាជន ។  លោកស្រីអភិបាលរងខេត្ត បានបន្តទៀតថា ការអបអរសាទរពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅខេត្តសៀមរាប  ដើមី្បបង្ហាញដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ បានមើលឃើញពីចក្ខុវិ័ស័យការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាប ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយើងទទួលបានជ័យលាភីពានរង្វាន់ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ បង្រៀនល្អតាមមុខវិជ្ជា និង សាលាមួយដែលមានសោភណ្ឌភាពស្អាត បានទទួលជ័យលាភីនិងរង្វាន់ផងដែរ ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម