Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ចប់វិធានការ ហាមឃាត់ការនាំចូលសាច់បង្កក បន្ទាប់ពីអនុវត្តមួយឆ្នាំ

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា ការហាមឃាត់ការនាំចូល​សាច់​បង្កក ដែលកម្ពុជាបានអនុវត្ត ២ ដំណាក់កាលដែលមានរយៈពេលពេញមួយឆ្នាំកន្លងមក ត្រូវផុតសុពលភាពនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយបញ្ជាក់ថា៖ «ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៥ នេះ»។

ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ។

រាជ​រដ្ឋាភិបាល​កម្ពុជា​ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ​បានចេញវិធានការផ្អាក​ការ​នាំ​ចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល ៦ ខែ និងបន្តអនុវត្តដំណាក់កាលទី២ រហូតដល់ពេញមួយឆ្នាំ ដើម្បី​ចូលរួម​ចំណែកទប់​ស្កាត់​ផលិត​ផល​ដែល​អាច​បង្ក​ផល​ប៉ះពាល់ដល់​ឧស្សាហកម្ម និងការ​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ស្រុក។

វិធានការលើផលិតផលហាមនោះរួមមាន អណ្តាតគោ និងក្របីបង្កក ថ្លើមគោក្របីបង្កក គ្រឿងក្នុងគោបង្កកផ្សេងៗ ថ្លើមសត្វមាន់បង្កក សាច់ និងគ្រឿងក្នុងមាន់បង្កក។

ចំណែក ពោះវៀន ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim ទិញចូល ទោះ​អស់​លុយ​ប៉ុន្មាន​ក៏យកឱ្យបាន

ព័ត៌មានជាតិ៦ នាទីutes មុន

CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបានពន្ធរបស់ត្រាំ

ព័ត៌មានជាតិ៦ នាទីutes មុន

ក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

កីឡា១៨ នាទីutes មុន

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ១៨ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

Sokha Hotels

ព័ត៌មានពេញនិយម