Connect with us

ព័ត៌មានជាតិ

ការប្រឡងប្រជែងស្មូតកំណាព្យ តែងនិពន្ធ គឺជាការបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ

បានផុស

នៅ

លោក ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើងថា ការរៀបចំឱ្យមានប្រឡងប្រជែង ផ្នែកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពានរង្វាន់ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ ប្រលោមលោកខ្នាតខ្លីជាពាក្យកាព្យ និងអត្ថបទឧស្សាហ៍កថា គឺជាការបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ។

នាពិធីចូលរួមប្រកាសលទ្ធផលបេក្ខជនជ័យលាភី កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ លោក ណាត ប៊ុនរឿន បានថ្លែងកោតសរសើរដល់ឥស្សរជន និងបេក្ខជនទាំងអស់ដែលបានចំណាយពេលវេលា ក្នុងការសរសេរ រៀបរៀង ចំណាយពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញា ដើម្បីបុព្វហេតុអក្សរសាស្រ្តខ្មែរ រក្សាឱ្យបានគង់វង្ស។ លោកបញ្ជាក់ថា៖«ការប្រឡងប្រជែងនេះ គឺបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ ដែលមិនអាចកាត់ផ្តាច់ពីខាងវត្តអារាមបានទេ ចឹងបានខ្ញុំសំណូមពរថា នៅឆ្នាំក្រោយ គួរឱ្យមានក្រសួងធម្មការ​និងសាសនា ចូលរួមផង។ ហើយពុទ្ធសាសនបណ្ឌិត្យ និងបណ្ណាល័យជាតិ គួរចូលរួមដែរដើម្បីបានតួអង្គសំខាន់»។

លោក ណាត ប៊ុនរឿន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ណាត ប៊ុនរឿន កត់សម្គាល់ថា នៅក្នុងភាសាខ្មែរយើង ភាសានិយាយមិនសូវមានភាសាបាលីសំស្ក្រឹតទេ ប៉ុន្តែបើក្នុងអក្សរសាស្រ្ត គឺបានចងក្រងជាក្បួនខ្នាត ដែលមានពាក្យបាលីសំស្ក្រឹត។លោកថា៖«ចឹងហើយបានជាយើងមានការលំបាកផង ងាយស្រួលផង ប៉ុន្តែកាន់តែមានឧត្តមភាព ក្នុងការប្រើពាក្យពេចន៍កាន់តែមានកម្រិតខ្ពស់ ចឹងពាក្យខ្លះអានផ្សេង សរសេរផ្សេង ដោយសារមិនមែនជាពាក្យខ្មែរ ព្រោះជាពាក្យកម្ចី ចឹងយើងកុំតូចចិត្តនេះ ជាភាពសម្បូរបែបរបស់ខ្មែរ»។


នៅថ្ងៃទី ១០ ខែមីនា ក្រសួងអប់រំ យុវជន​ និងកីឡា បានប្រកាសម្ចាស់ជ័យលាភី ផ្នែកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពានរង្វាន់ប្រលោមលោកខ្នាតខ្លីជាពាក្យរាយ ប្រលោមលោកខ្នាតខ្លីជាពាក្យកាព្យ និងអត្ថបទឧស្សាហ៍កថា។

– ជ័យលាភីផ្នែកអានអត្ថបទ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”

(លេខ១) ៖ កុមារី វ៉ែង យូអ៊ី មកពី សាលាបឋមសិក្សា ២៤ កញ្ញា ខេត្តក្រចេះ

(លេខ២) ៖ កុមារី ធួត គីមឡាង មកពី សាលាអន្តរជាតិ យូ អេស អេ ខេត្តបាត់ដំបង

(លេខ៣) ៖ កុមារី លីម ជឺហ្វុង មកពី សាលាបឋមសិក្សា ព្រៃទទឹង ខេត្តកំពង់ចាម

-ជ័យលាភីផ្នែកស្មូតកំណាព្យ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”

(លេខ១) ៖ យុវជន ផុង វិវឌ្ឍន៍ មកពី វិទ្យាល័យ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

(លេខ២) ៖ យុវនារី បានវិន ស្រីនិច្ច មកពី អនុវិទ្យាល័យ កាចាញ ខេត្តរតនគិរី

(លេខ៣) ៖ យុវជន គង់ រ៉ាឆាន់ មកពី អនុវិទ្យាល័យ ដំរីផុង ខេត្តក្រចេះ

– ជ័យលាភីផ្នែកតែងនិពន្ធ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”

(លេខ១) ៖ យុវនារី ឈួ រាជនី មកពី វិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប

(លេខ២) ៖ យុវនារី ហឿន ចរិយា មកពី វិទ្យាល័យ មេសាង ខេត្តព្រៃវែង

(លេខ៣) ៖ រចំ ហ្នើម មកពី វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី

– ជ័យលាភីប្រឡងប្រជែងប្រលោមលោកខ្នាតខ្លី ជាពាក្យរាយ

(លេខ១) ៖ លោកស្រី ជា សុលីនី មន្ត្រីរាជការក្រសួងព័ត៌មាន រាជធានីភ្នំពេញ

(លេខ២) ៖ លោក មុំ រដ្ឋា គ្រូបង្រៀនវិទ្យាល័យ ពេជ្រចិន្តា ខេត្តបាត់ដំបង

(លេខ៣) ៖ លោក ជ្រុយ នាវា និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ

– ជ័យលាភីប្រឡងប្រជែងប្រលោមលោកខ្នាតខ្លី ជាពាក្យកាព្យ

(លេខ១) ៖ លោក មឿង សំណាង បុគ្គលិកធនាគារ ខេត្តឧត្តរមានជ័យ

(លេខ២) ៖ លោក ជួន ខ្មៅ គ្រូបង្រៀនវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ

(លេខ៣) ៖ លោក ឯក ខន គ្រូបង្រៀនវិទ្យាល័យ គូលែន ខេត្តព្រះវិហារ

– ជ័យលាភីប្រឡងប្រជែងអត្ថបទឧស្សាហ៍កថា

(លេខ១) ៖ លោកស្រី សុខ ម៉ារីណា គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន កន្ទួត ខេត្តក្រចេះ

(លេខ២) ៖ ព្រះតេជគុណ យាន សំណាង ចៅអធិការវត្ត ចន្ទរង្សី កែង ខេត្តក្រចេះ

(លេខ៣) ៖ លោក សន វណ្ណធារ៉ា មន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

ការប្រឡងប្រជែងស្មូតកំណាព្យ តែងនិពន្ធ គឺជាការបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវ

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបញ្ចប់វិធានការ ហាមឃាត់ការនាំចូលសាច់បង្កក បន្ទាប់ពីអនុវត្តមួយឆ្នាំ

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជានឹងបង្កើតស្ថាប័នកេរដំណែលសាលាក្ដីខ្មែរក្រហម ដើម្បីលើកកម្ពស់យុត្តិសាស្រ្តដ៏មានតម្លៃរបស់សាលាក្ដីកូនកាត់នេះ

red rose
ជីវិតកម្សាន្ដ១៧ នាទីutes មុន

គ្រាន់តែរឿងសុំបើកលុយ! តារាសម្តែង រ៉េត រ៉ូស ត្រូវរងការស្តីបន្ទោសថា ជាន់ពន្លិចម្ចាស់ផលិតកម្ម

Sokha Hotels

ព័ត៌មានពេញនិយម