Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងពង្រឹងគុណភាពផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធស្រាវជ្រាវ

បានផុស

នៅ

លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ក្រសួងសុខាភិបាល នឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធស្រាវជ្រាវ និងឆ្លើយតបមរណភាពមាតាទារក ព្រមទាំងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតបនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអភិវឌ្ឍន៍សមត្ថភាពក្រុមការងារបច្ចេកទេសពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយអនុលោមតាមពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពមាតានិងទារក។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ឹម សិទ្ធិការ្យ បានបានផ្តល់អនុសាសន៍ និងលើកយកបញ្ហាចំបងៗដែលត្រូវចូលរួមដោះស្រាយរួមគ្នាដូចជា ចំណុចដែលត្រូវបំពេញបន្ថែមទាក់ទងនឹងដំណើរការនៃគណកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។ ការពិនិត្យមរណភាពមាតានិងទារក មិនទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជាពិសេសការកំណត់រកមូលហេតុដែលចូលរួមដល់មរណភាពឱ្យបានត្រឹមត្រូវ។ បញ្ហាចម្បងទាំង៣ ដែលអាចកើតមានក្នុងពេលអនុវត្តពិធីសារថ្មីដែលបានសិក្សាដោយអង្គការសុខភាពពិភពលោក(WHO)លើប្រទេសចំនួន៣៩ ចាប់តាំងពីឆ្នាំ២០១៦ ដូចជា ការកំណត់អត្តសញ្ញាណករណីនិងការប្រមូលព័ត៌មានជាពិសេសករណីមរណភាពនៅតាមផ្ទះឬសហគមដាច់ស្រយាល បញ្ហាធនធាននៅមូលដ្ឋានសុខាភិបាល និងការយល់ដឹង និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសហគមនៅមានកម្រិត។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ដោយមានការចូលរួមពី លោកស្រី Catherine Breen Kamkong ទីប្រឹក្សាបច្ចេកទេសសុខភាពបន្តពូជ ផ្លូវភេទ នៃការិយាល័យUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច លោកស្រី Sandra Bemklau តំណាងអង្គការUNFPAប្រចាំប្រទេសកម្ពុជា លោកស្រីវេជ្ជ Kusum Thapa ទីប្រឹក្សា និងជាគ្រូបង្គោលនៃការិយាល័យ​ UNFPAប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកជំទាវសាស្ត្រាចារ្យ ឯកឧត្តមសាស្ត្រាចារ្យ លោក លោកស្រី ជាគណកម្មការស្រាវជ្រាវមរណភាពមាតា និងទារកថ្នាក់ជាតិតំណាងអង្គការដៃគូអភិវឌ្ឍន៍ WHO UNICEF សរុបចំនួន ២០រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

ក្រសួងសុខាភិបាល នឹងពង្រឹងគុណភាពផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធស្រាវជ្រាវ

កីឡា១២ នាទីutes មុន

ខាង​ម៉ាឡេស៊ី កក់​ទុក ពេជ្រ អាទិទេព ទៅ​ប្រកួត​ដណ្តើម​ពាន​សេះ​មាស

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋទូតថ្មីរបស់ហ្វាំងឡង់ ប្ដេជ្ញាពង្រឹងសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្មកម្ពុជា ស្នើសិង្ហបុរី វិនិ​យោគលើវិស័យបច្ចេកវិទ្យា

សេដ្ឋកិច្ច៣៤ នាទីutes មុន

ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែ-ព្រែកប្រា​ តម្លៃ ៦០ លានដុល្លារ សម្រេចការសាងសង់ ២៥%

Sokha Hotels

ព័ត៌មានពេញនិយម