Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមរំពឹងជំរុញការនាំចេញ ពីការបន្ថយរបាំងពាណិជ្ជកម្ម​កាណាដា

បានផុស

នៅ

អ្នកជំនាញ​លើកឡើងថា ការផ្លាស់ប្តូរថ្មីៗរបស់ប្រទេស​កាណាដាក្នុងគោលនយោបាយពាណិជ្ជកម្ម ដែលផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងស្រុក ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការនាំចេញរបស់វៀតណាម។ នេះបើតាម​ការ​ចុះផ្សាយ​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាពាណិជ្ជកម្ម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកាណាដា លោក Trần Thu Quỳnh បាន​និយាយថា​ ខេត្ត និងដែនដីនានាក្នុងប្រទេសកាណាដា ឥឡូវនេះទទួលស្គាល់ការនាំចូល​ទៅវិញទៅមក ដោយ​បន្ធូរបន្ថយដំណើរការពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃដើមទំនិញនាំចូលជាដើម​។

នេះនឹងធ្វើឱ្យទំនិញវៀតណាមនាំចូលទៅកាណាដា កាន់តែមានតម្លៃសមរម្យ។ លោក Quỳnh បាននិយាយថា តួលេខពាណិជ្ជកម្មបង្ហាញពី​កំណើននាំចេញរបស់វៀតណាម​​ខ្ពស់ជាងការរំពឹង​ទុកនៅត្រីមាសចុងក្រោយឆ្នាំមុន ​ដែលជាធម្មតាវាជា​រយៈពេលខ្សោយសម្រាប់ការនាំចូលទូទៅទីផ្សារកាណាដា​។ លោក​ថា​ ការនាំចូលរបស់កាណាដា ភាគច្រើនសកម្ម​នៅចន្លោះខែមិថុនា-ខែសីហា។ ​

ការនាំចេញប្រចាំខែ​ទៅកាន់ប្រទេសកាណាដាក្នុងត្រីមាសដដែល បានកើនឡើងប្រហែល ៥៧០-៥៩០ លាន​ដុល្លារ ដែលជា​កំណើន​ ២០ ភាគរយ ជាមធ្យម​។ ​តួលេខប្រចាំខែទាំងនេះ តំណាងឱ្យកម្រិតខ្ពស់បំផុតនៃការនាំចេញទៅកាន់ប្រទេសកាណាដាពីវៀតណាម ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ រាប់ចាប់​តាំងពីខែកញ្ញា ឆ្នាំ ២០២២។

ការកើនឡើងនៃការនាំចូលនេះ អាចបង្ហាញថា អាជីវកម្មកាណាដាកំពុងរៀបចំសម្រាប់ការរំខានដែលអាចកើតមាននៅក្នុងពាណិជ្ជកម្ម រួមទាំងសង្រ្គាម​ពាណិជ្ជកម្ម ដែល​កើតឡើងដោយសារតែវិធានការពន្ធរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ​

លោក Quỳnh បានកត់សម្គាល់ថា និន្នាការនេះគួរតែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ព្រោះវាបង្ហាញពីភាពរសើបរបស់ទីផ្សារកាណាដា ចំពោះការប្រែប្រួលពាណិជ្ជកម្មពិភពលោកនាពេលខាងមុខ។

លោក​រំពឹងថា​ នៅឆ្នាំ ២០២៥​ កាណាដានឹងបន្តកែសម្រួលគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដោះស្រាយទាំងកង្វល់ក្នុងស្រុក និងសម្ពាធពីខាងក្រៅ។ គំនិតផ្តួចផ្តើមដ៏សំខាន់មួយនោះ គឺយុទ្ធនាការលើកទឹកចិត្តប្រជាជនកាណាដាឱ្យផ្តល់អាទិភាព​លើ​ការប្រើប្រាស់ផលិតផល​ផលិតក្នុងស្រុក។

លោក Quỳnh ក៏បានគូសបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះ អាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាម ប្រសិនបើបណ្ដា​អាជីវកម្ម អនុវត្តតាមកិច្ចព្រមព្រៀងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ស្ដីអំពីប្រភពដើមផលិតផល ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិ​អស់ ៥៤ខ្នង

នយោបាយ២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាមប្រើធម៌ក្តៅឲ្យរុស្ស៊ីហិនហោច បើពូទីន មិនព្រមឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម