Connect with us

ព័ត៌មានជាតិ

«ពាណិជ្ជកម្ម» ជារឿងសំខាន់ដែលសម្ដេចតេជោ ពិភាក្សាជាមួយទូតឥណ្ឌា ដើម្បីជំរុញបន្ថែមលើវិស័យនេះ

បានផុស

នៅ

ដោយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា នាពេលបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយ សម្តេចតេជោ ហ៊ុន សែន បានស្នើឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា យកចិត្តទុកដាក់ជំរុញ​លើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈជាការឆ្លើយតប ទូតឥណ្ឌា សន្យាពង្រីកពាណិជ្ជកម្ម តាមរយៈការទាក់ទងវិនិយោគិនឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររបស់សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា គឺបានធ្វើឡើងនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក  វ៉ាន់ឡាល់វ៉ូណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងពីចំណុចសំខាន់ជាច្រើនដែលកម្ពុជា និងឥណ្ឌា ត្រូវពង្រឹងជាមួយគ្នាបន្ថែមទៀត ពិសេសនោះ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម ដែលជាចំណុចសំខាន់ ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

តាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា គឺសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងមក គឺមានភាពល្អប្រសើរ ប៉ុន្ដែសម្ដេចចង់ឃើញទំនាក់ទំនងនេះនឹងឈានទៅដល់មួយកម្រិតបន្ថែមទៀត ទាំងក្នុងក្របខណ្ឌនីតិបញ្ញតិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោ បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

សម្រាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម សម្ដេចតេជោ បានអបអរសាទរដែលពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានការកើនឡើង ប៉ុន្ដែសម្ដេចបញ្ជាក់ថា កំណើននេះមិនទាន់ឆ្លើយតបចំពោះសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ខណៈបច្ចុប្បន្ននេះ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួនត្រឹមជាង៣៤០លានដុល្លារ។ ក្នុងន័យនេះ តាមការបញ្ជាក់របស់អ្នកនាំព្រឹទ្ធសភា គឺសម្ដេចតេជោចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគមានកំណើនបន្ថែមទៀត ឱ្យស្របទៅនឹងសក្ដានុពលរបស់ប្រទេសទាំងពីរបច្ចុប្បន្ននេះ។

ភ្ជាប់គ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងពីការចង់ឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាជួយជំរុញជើងហោះហើររវាងកម្ពុជា-ឥណ្ឌាឱ្យមានចំនួនកាន់តែច្រើនថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតខណៈឥណ្ឌាមានប្រជាជនច្រើន ហើយសម្ដេចរំពឹងថា នឹងមានកំណើនទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ក៏ដាក់ក្ដីសង្ឃឹមលើលោកឯកអគ្គរដ្ឋទូត ថា ក្នុងអាណត្តិ​ការទូតនៅកម្ពុជានឹង​ធ្វើ​ឱ្យទំនាក់​ទំនង​រវាង​ប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ឈាន​ទៅ​មួយកម្រិតទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានសន្យានឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាជំរុញការធ្វើការងារជាមួយគ្នារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសគឺការទាក់ទងអ្នកវិនិយោគឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត និងពន្យល់ពលរដ្ឋឥណ្ឌាឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន។

កម្ពុជា និងឥណ្ឌា មានចំណងទំនាក់ទំនងដ៏យូរអង្វែង ចាប់តាំងពីឆ្នាំ១៩៥២ ហើយក្នុងឆ្នាំ២០២៧ខាងមុខ ជាខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ដូច្នេះ លោករដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌា ក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសខួប៧៥ឆ្នាំនេះ ឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម