Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ ៖ ជនមានពិការភាពប្រមាណ ១ ម៉ឺននាក់ កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជននានា

បានផុស

នៅ

លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី ​១៣​ មីនា​ នេះ​ថា ​គិត​មក​ត្រឹម​ចុងឆ្នាំ ​២០២៤ ​ក្រសួង ស្ថាប័ន​ ចំនួន​ ៣៩ បានទទួល​យក​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ចំនួន ៣ ៨១៦ ​នាក់ ក្នុងនោះ ​ស្ត្រី ៨៨២​ នាក់ ជន​មាន​ពិការ​កម្រិតធ្ងន់​ចំនួន ២ ៣៥១ ​នាក់។ ចំណែក​វិស័យ​ឯកជន​រួមមាន​ ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ គ្រឹះស្ថាន ​បានទទួល​យក​ជន​មាន​ពិការភាព​ឱ្យចូល​បម្រើ​ការងារ​ជាង​ ៥ ៦០០ ​នាក់​ ក្នុងនោះ​ ស្ត្រី​ចំនួន​ជាង ​៣ ៥០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ បាន​បន្ត​ថា ការ​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង ស្ថាប័ន គឺជា​ការឆ្លើយតប និង​អនុវត្ត​ទៅតាម​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ជន​មាន​ពិការភាព​នៅក្នុង​វិស័យ​សាធារណៈ និង​ឯកជន។ លើសពីនេះ ​រាជរដ្ឋាភិបាល បានផ្ដល់​អាទិភាព​ដល់​ជន​គ្រប់រូប រួមទាំង​ជន​មាន​ពិការភាព នូវ​ឱកាស​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​មានចំណេះ​ជំនាញ​ច្បាស់លាស់​អាច​ប្រកបការងារ និង​មាន​ទំនួល​ខុសត្រូវ​លើ​មុខ​តួនាទី​ការងារ​បាន​គឺជា​ចំណុច​សំខាន់​បំផុត។

លោក​រដ្ឋលេខាធិការ​ បាន​បន្តទៀតថា ទន្ទឹមនេះដែរ ក្រសួង​ ក៏មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ​(TVET) ដែល​ផ្ដល់ឱកាស​ស្មើភាព​គ្នា​ដល់​សាធារណជន​ទាំងអស់ ដើម្បី​មាន​ឱកាស​ទទួល​បានការ​អប់រំ​ចំណេះ​ជំនាញ បច្ចេកទេស និង​សមត្ថភាព​ពិតប្រាកដ​ ដើម្បី​យកទៅ​ធ្វើ​ការងារ ឬ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង និង​បំពេញ​តម្រូវការ​ នៃ​កម្លាំង​ពលកម្ម​ជំនាញ​សម្រាប់​ការ​វិនិយោគ​ថ្មីៗ​ នៅ​កម្ពុជា។

លោក​រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ជន​មាន​ពិការភាព តាមរយៈ​ការ​ផ្តល់​ឱកាស សិទ្ធិ​ពេញលេញ ភាព​ស្មើមុខស្មើមាត់​គ្នា ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ និង​កិច្ច​គាំពារ​សង្គម។ ទាំង​ជន​មាន​ពិការភាព និង​ជន​មិន​មាន​ពិការភាព​ គឺ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ ពី​រាជរដ្ឋាភិបាល​ស្មើភាព​គ្នា ដោយ​មិន​មាន​ការ​រើស​អើង​ពណ៌​សម្បុរ សាសនា ឋានៈ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។

លោក​រដ្ឋលេខាធិការ គូស​បញ្ជាក់​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​និច្ចកាល​ប្រមុខ​ថ្នាក់ដឹកនាំ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​អាណត្តិ​ តែងតែ​គាំទ្រ​លើកស្ទួយ និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ប្រកបដោយ​ភាពសមរម្យ ទទួល​បាន​ឱកាស​ស្មើភាព​គ្នា ដូច​ពលរដ្ឋ​ទូទៅ​ដែរ។ នៅ​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ជន​ដែលមាន​ពិការភាព ជាពិសេស​នៅក្នុង​វិស័យ​ការងារ​ជន​មាន​ពិការភាព​ត្រូវបាន​លើកទឹកចិត្ត​។

លោក​រដ្ឋលេខាធិការ បញ្ជាក់​បន្ថែម​ថា បើ​តាម​ច្បាប់​ស្ដីពី​ការងារ​វិស័យ​ឯកជន​ ត្រូវ​ទទួល​ជន​ដែល​មាន​ពិការភាព​ចូល​បម្រើ​ការងារ ក្នុង​នោះ​ ត្រូវមាន​ចំនួន ​១% នៃ​ចំនួន​កម្មករ-និយោជិត​សរុប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម