ព័ត៌មានជាតិ
ជួបទូតរុស្ស៊ី សម្ដេច ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា សង្គ្រាមនៅអ៊ុយក្រែន នឹងអាចឈានដល់តុចរចាបញ្ចប់ឆាប់ៗ
ទទួលជួបឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជាលើកទី២ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងអាចឈានដល់ការបញ្ចប់បាន លុះត្រាតែ ភាគីពាក់ព័ន្ធចូលតុអង្គុយចរចាជាមួយគ្នា។

លើកឡើងនៅពេលអនុញ្ញាតឱ្យលោក អាណាតូលី ប៉ូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅតែបញ្ជាក់ពីជំហររបស់សម្ដេចផ្ទាល់ ក៏ដូចជាកម្ពុជា ដែលចង់ឃើញប្រទេសរុស្ស៊ី-អ៊ុយក្រែន រកស្វែងដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាចរចា ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ ដែលអូសបន្លាយប្រមាណជាង៤ឆ្នាំមកហើយ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតរស្ស៊ី ថាមានតែការចរចាប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមបាន។ សម្ដេចតេជោ សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយ រហូតដល់បញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឆាប់ ដោយសម្តេចតេជោ បានគូសរំលេចថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចបញ្ចប់សង្គ្រាមបាន ។ នេះជាសម្រង់សម្ដី ដែលត្រូវបានអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅក្រោយជំនួបនាព្រឹកថ្ងៃនេះ។
លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា «តាំងពីដើមមក ជំហររបស់សម្ដេចតេជោ តែងតែលើកឡើងថា មានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាម មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ»។

ជាការកត់សម្គាល់ ក្នុងឱកាសទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា លោក អូឡេកសាន់ឌឺ ហ្កាម៉ាន កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ដូចគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកបទពិសោធ និងទស្សនៈរបស់សម្តេចលើអភិក្រមយុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃការចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដោយសម្ដេចគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ គឺត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។

សម្ដេចតេជោ បានគូសបញ្ជាក់ពីការទទួលស្គាល់របស់កម្ពុជាចំពោះផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ព្រោះថា កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទស្សវត្ស ដឹងយ៉ាងប្រាកដថា មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ