ព័ត៌មានជាតិ
ពលរដ្ឋ ១០០គ្រួសារ នៅស្រុកកែវសីមាទទួលបានអំណោយសង្រ្គោះបន្ទាន់ ពីរដ្ឋបាលខេត្តមណ្ឌលគិរី
ដើម្បីជួយសម្រាលនូវការខ្វះខាត របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន ង៉ុយ និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរីបាននាំយកអំណោយជំនួយសង្រ្គោះបន្ទាន់របស់រាជរដ្ឋាភិបាល ជូនដល់ចាស់ជរា ជនមានពិការភាព កុមារកំព្រា និងស្រ្តីមេម៉ាយចំនួន ១០០គ្រួសារ ស្ថិតនៅសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បាននាំយកក្តីនឹករលឹកពី សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា មិនទុក្ខឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ ដាច់ពោះស្លាប់ ដោយភាពអត់ឃ្លានឡើយ។ ដូច្នេះក្នុងនាមរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខទុក្ខដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជួបនូវការលំបាក ខ្វះខាត គ្មានទីពឹង និងជនមានពិការភាពផងដែរ។

លោក សាន់ ដារិទ្ធិ បានបន្ថែមថា តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់រាជរដ្ឋបាលភិបាលកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ១០០គ្រួសារ នៅស្រុកកែវសីមា ដើម្បីជួយសម្រួលនូវការខ្វះខាតបានមួយកម្រិតផងដែរ។ លោក ក៏បានគូសបញ្ជាក់ផងដែរថា ស្របតាមផែនការយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើន តាមរយៈការរកសេវាផ្នែកច្បាប់ សេវាស្ដារលទ្ធភាពពលកម្ម សេវាស្ដារនីតិសម្បទា សេវាផ្លូវចិត្ដ សេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពជូនគាត់ និងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ-អតិផរណា ក្នុងគោលបំណងចូលរួមលើកស្ទួយ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។
អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ត្រូវខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីឲ្យជីវភាពរស់នៅបានសមរម្យ ជាពិសេស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ៕
អត្ថបទ៖រៀម សុខហេង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ