ព័ត៌មានជាតិ
លោកនេត្រ ភក្ត្រា ជួបប្រជុំជាមួយ លោក ជា វ៉ាន់ដេត ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានទទួលយកសំណើពីក្រសួងព័ត៌មាន ដើម្បីធ្វើការពិនិត្យលើមុខងារមួយចំនួនរបស់ក្រសួងព័ត៌មានដើម្បីកុំឱ្យមានការជាន់តួនាទីគ្នាក្នុងក្របខណ្ឌនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការរៀបចំស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងស្ថិតក្នុងប្រព័ន្ធ “ ជវភាពនៃប្រព័ន្ធតូអង្គតែមួយ “ ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយ។ ដូច្នេះការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តន៍ដោយក្រសួង ស្ថាប័នសាមុី ត្រូវផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងនូវការគាំទ្រចំពោះសំណើលើកឡើងរបស់ក្រសួងព័ត៌មាន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួមគ្នាក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានបានល្អ។

ដូច្នេះឆ្លងតាមរយៈកិច្ចប្រជុំរវាង លោក រដ្ឋមន្ត្រី ទាំងពីរក្រសួង បានសម្រេចឱ្យមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរបន្តធ្វើការរួមគ្នាកាន់តែល្អ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាឱ្យទាន់ពេលវេលា ក្នុងន័យបម្រើផលប្រយោជន៍រួមរបស់ប្រទេសជាតិ ដែលពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍ វិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយនេះ លោក នេត្រ ភក្ត្រា ក៏បានអរគុណដល់ លោក ជា វ៉ាន់ដេត ដែលបានគាំទ្រដល់ក្រសួងព័ត៌មានក្នុងការសម្របសម្រួលជាមួយ ITU ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ផ្សព្វផ្សាយឌីជីថល៕
















-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល