ព័ត៌មានជាតិ
សំណង់ទ្វារទឹកព្រែកតាយី ដែលមានលទ្ធភាពស្តុកទឹកជាង៤០ម៉ឺនម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ
កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា សំណង់ទ្វារទឹកព្រែកតាយី ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានលទ្ធភាពស្តុកទឹកប្រមាណជាង ៤០ម៉ឺន ម៉ែត្រគូប សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផល សំណង់នេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ឆាប់ៗខាងមុខនេះ ការថ្លែងបែបនេះខណៈលោក រួមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ចុះពិនិត្យទីតាំងសាងសង់សំណង់ ទ្វារទឹកព្រែកតាយី នៅក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយីនេះ មាន លិទ្ធភាពស្តុកទឹក ដើម្បីធ្វើការស្រោចស្រពបន្ថែមលេីដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នា មានចំនួន ១.៦៤៥គ្រួសារ ក្នុងនោះ ដំណាំស្រូវប្រាំងចំនួន ៤៣៤ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា ម៉្យាងវិញទៀត ជាមធ្យោបាយ ធ្វើដំណើរ ភ្ជាប់ពីមូលដ្ឋាន មកទីប្រជុំជន និងដឹកជញ្ជូនកសិផលកសិកម្ម យកទៅទីផ្សារបានយ៉ាងប្រសើរទៀតផង។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា បន្ទាប់ពីសាងសង់សំណង់ទ្វារទឹកនេះរួច លទ្ធផលដំបូង ដែលប្រជាពលរដ្ឋទទួលបាន គឺការការពារធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន មានទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផលកសិកម្មនៅដើមរដូវ និងចុងរដូវ បង្កើនរដូវ ដាំដុះដំណាំកសិកម្ម កំណើនទិន្នផលកសិកម្ម បង្កើនការចិញ្ចឹមសត្វ បង្កើនមុខរបរលក់ដូរក្នុងតំបន់ កសិករដែលស្ថិតនៅក្នុងតំបន់អនុវត្តតម្រោងទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរ ជាងមុន ហើយក៏ជាកន្លែងសម្រាប់កំសាន្តផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ