ព័ត៌មានជាតិ
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើសុំគោលការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត និងប្រាក់រង្វាន់ដែលបានពីការរឹបអូសទ្រព្យសម្បត្តិនៃបទល្មើសគ្រឿងញៀនជូនអង្គភាពជំនាញ និងមន្ត្រីអនុវត្តន៍ច្បាប់។ ការស្នើសុំគោលការណ៍ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ក្នុងកិច្ចប្រជុំមួយនៅក្រសួងសេដ្ឋកិច្ច។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានប្រាប់កម្ពុជាថ្មីថាកន្លងទៅក៏មានការផ្ដល់រង្វាន់លើកទឹកចិត្តផងដែរតាមរយៈការរឹបអូសទ្រព្យឧក្រិដ្ឋជនគ្រឿងញៀននេះតែក្នុងចំណែកមួយប៉ុណ្ណោះ ខណៈពេលដែលបច្ចុប្បន្នអង្គភាពត្រូវមានការអភិវឌ្ឍន៍ដែលត្រូវការចំណាយបន្ថែមទៀតច្រើន។
លោកថា៖ «ពីមុនយើងប្រើប្រភពធនធានបានមកពីការរឹបអូសទ្រព្យក៏ប៉ុន្ដែធនធានហ្នឹងវាខ្វះខាតអ៊ីចឹងសុំទៅរាជរដ្ឋាភិបាល។ រដ្ឋាភិបាលបានបន្តឧបត្ថម្ភជាបន្តបន្ទាប់តែមកដល់ឥឡូវនេះការឧបត្ថម្ភហ្នឹងគឺវាមានកំណើនខ្ពស់ដែលត្រូវធ្វើពិនិត្យនិងសម្រួលឡើងវិញឱ្យស្របតាមស្ថានភាពជាក់ស្ដែងនៃការអនុវត្តន៍ហើយផលត្រូវបានច្រើនដូចៗគ្នា»។

លោកបន្ថែមថាការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសគ្រឿងញៀនទាំងអស់ត្រូវគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច ដូច្នេះទើបអគ្គលេខាធិការដ្ឋានស្នើសុំប្រាក់រង្វាន់បន្ថែមពីក្រសួង។
របាយការណ៍បង្ក្រាបគ្រឿងញៀនឆ្នាំ២០២៤ កម្ពុជាចាប់បានគ្រឿងញៀនជិត១៥តោន កើនឡើង១១តោបបើធៀបនឹងឆ្នាំ២០២៣ ព្រមទាំងឃាត់ខ្លួនមនុស្ស ២៧ ០៧១នាក់។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១២ ខែមីនា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀនបានក្លាយទៅជាប្រធានបទក្តៅនៅប្រទេសកម្ពុជា។ លោកបន្ថែមថារដ្ឋាភិបាលនៅតែបន្តដាក់ទិសដៅចម្បងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានក្នុងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ«ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» ដែលជាសក្ខីភាពនៃគោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រីក៏បានរម្លឹកពីគោលការណ៍សម្អាតចកចេញពីផ្ទៃបឹងរបស់សម្ដេចធិបតី និងព្រមានចាត់វិធានការដេញចេញពីការងាររាល់មន្ត្រីរាជការ កងកម្លាំងទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា