Connect with us

ព័ត៌មានជាតិ

តៃកុងរថយន្ដ៤នាក់ប្រឈមនឹងការផាកពិន័យពី​១លាន​រៀល ទៅ៥លានរៀល ក្នុងករណី​បើក​គេចប៉ុស្ដិ៍ត្រួតពិនិត្យ

បានផុស

នៅ

យោងតាម​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ត្រង់​មាត្រា​ទី​១០ ” បទ​មិន​គោរព​វិធានការ​រដ្ឋបាល “

ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​រដ្ឋបាល ដែល​បាន​ដាក់ចេញ​ស្របតាម​ច្បាប់​នេះ​ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ពី​១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​) រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​។

សូមបញ្ជាក់ថា នៅរសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ មាន​រថយន្ត៤​គ្រឿងបាន​បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក ចំណុចព្រំប្រទល់ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ត្រូវបាន​កម្លាំង​គណៈ​បញ្ជា​កា​រឯកភាព​ស្រុក​ព្រៃនប់ ឃាត់មករក្សាទុក និងធ្វើការ​ពិន័យ​អន្តរការណ៍​។

តាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃនប់បានឲ្យដឹងថា រថយន្ដដែលឃាត់មានរថយន្ត​ម៉ាក ​KIA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BH-4776 បើកបរ​ដោយ​ឈ្មោះ ផេង រតនា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។ ទី​២៖ រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-0439 បើកបរ​ដោយ​ឈ្មោះ អ៊ឹ​ម ឃីម​ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។ ​ទី​៣៖ រថយន្ត​ម៉ាក HYUNDAI ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-1173 បើកបរ​ដោយ​ឈ្មោះ តុង ផាន់​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ទី​៤៖ រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​3BD-0184 បើកបរ​ដោយ​ឈ្មោះ ណាក់ រ័ត្ន ភេទ​ប្រុស​។​

​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ស្រុក ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម