ព័ត៌មានជាតិ
ខេត្តរតនគិរី អាកាសធាតុ ៣២អង្សារសេ ក្តៅមិនមានភ្លៀងធ្លាក់រយៈពេល៣ថ្ងៃ
ខេត្តរតនគិរី នៅព្រឹកនេះ មានអាកាសធាតុ ៣២អង្សារសេ ក្តៅមិនមានភ្លៀងធ្លាក់នោះទេ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ ។ នេះបើយោងតាមការព្យាករណ៍ អាកាសធាតុរបស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តរតនគិរី។ ការរីងស្ងួត មិនមានភ្លៀងនេះ បណ្តាមកពី ធាតុអាកាសខេត្តរតនគិរី ទទួលឥទ្ធិពល ពីកម្រិតសម្ពាធខ្សោយ ធ្វើឱ្យ សីតុណ្ហភាព ២៣°C ទៅ ៣២°C ខ្យល់បក់ មកពីទិសបូព៌ និង មានល្បឿន ១ ទៅ ៤ ម៉ែត្រ វិនាទី។

ការផ្លាស់ប្ដូរអាកាសធាតុ ពីមានភ្លៀងធ្លាក់តិចតួច ទៅជាមិនមានភ្លៀងធ្លាក់ដូច្នេះ បណ្តាលមកពីការប្រែប្រួល ធាតុអាកាស សម្រាប់ថ្ងៃនេះ ផ្ទៃមេឃមានភាពស្រឡះល្អ ចាប់ពីម៉ោង ០៧ៈ០០ រហូតដល់ ម៉ោង ១៧ៈ០០ មិនមានពពក ព្រះអាទិត្យបញ្ចេញពន្លឺ ចាប់ពីព្រឹកព្រលឹម មានខ្យល់តិចតួច ។
សូមប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព រក្សាអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហើយក៏ត្រូវផឹកទេកឲ្យបានគ្រប់គ្រាន់ និងពាក់អាវខោអាវ ដែលការពារពីកម្តៅព្រះអាទិត្យ បានល្អ ដើម្បីជៀសផុតពីប៉ះពាល់ដោយសារពន្លឺព្រះអាទិត្យ ម៉្យាងវិញទៀត ត្រូវប្រុងប្រយ័ត្នភ្លើងឆេះចម្ការ ហើយក៏មានការប្រើប្រាស់ ទឹកដោយសន្សំសំចៃ ។
ដោយ៖ ខៀវ ចាប


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ