ព័ត៌មានជាតិ
អឺរ៉ុបផ្ដល់ជំនួយឥតសំណង១៥លានអឺរ៉ូដើម្បីគាំទ្រដល់សេដ្ឋកិច្ចជនបទកម្ពុជា
ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។

ពិធីចុះហត្ថលេខាធ្វើឡើងរវាងអនុប្រធានធនាគារលោកស្រី Nicola Beer និងឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច អូនព័ន្ធ មុនីរ័ត្ន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចកម្ពុជា។
លោកស្រី Nocola Beer មានប្រសាសន៍ថាការផ្ដល់ជំនួយនេះជាអ្វីដែលក្រុមអឺរ៉ុបអាចធ្វើសំរេចចេញជាសមិទ្ធិផលជាក់ស្ដែងបាន ដោយនឹងជួយបង្កើតការងារ ការជំរុញពាណិជ្ជកម្ម និងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។
លោកស្រីថា៖ «តាមរយៈហិរញ្ញប្បទាននេះ យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសន្ដិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្ដល់ឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា»។

ការផ្ដល់ជំនួយនឹងធ្វើឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបក្នុងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) កើនជិត៨០លានអឺរ៉ូ ដល់កម្ពុជា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គូ ទ្រីសម៉ាន់ ថាជំនួយទាំងនេះនឹងជួយដល់កសិករ និងសហគមន៍កសិករនៅក្នុងការកែលម្អផលិតកម្មបឋម សមត្ថភាពកែច្នៃ និងលទ្ធភាពនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារកាន់តែប្រសើរឡើង។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច អូនព័ន្ធ មុនីរ័ត្ន បានថ្លែងអំណរគុណចំពោះធនាគារអឺរ៉ុប សហភាពអឺរ៉ុប និងIFAD ដែលបានបង្ហាញការគាំទ្រដល់ការអភិវឌ្ឍកម្ពុជា និងបានបញ្ជាក់ថាពីប្ដេជ្ញាចិត្តរបស់កម្ពុជាជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគតជាមួយស្ថាប័នទាំងនេះផងដែរ។

លោកថា៖ «ថ្ងៃនេះគឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និងIFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រខ្លាំងក្លាពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល»។
តាមរយៈជំនួយនេះនឹងធ្វើឱ្យកម្មវិធី ASPIRE-AT ជួយពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា រាប់ចាប់តាំងពីការប្រមូល ការដឹកជញ្ជូន ការស្ដុកទុក ឃ្លាំងសម្ងួត ព្រមទាំងយកទៅជួយសាងសង់ស្ពានកោះខ្សាច់ទន្លេនៅក្នុងខេត្តកណ្ដាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងចូលទៅកាន់ទីផ្សារ។
តាមការប៉ានស្មាននឹងមានកសិករប្រមាណ១០ម៉ឺននាក់ស្មើនឹងជាង២៥ ០០០គ្រួសារ និងសហគា្រសកសិកម្មចំនួន៥០០ នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយនេះ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ