Connect with us

ព័ត៌មានជាតិ

សារមន្ទីរធម្មជាតិសាកល ជាកន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយគួរតែចូលមើល

បានផុស

នៅ

សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ជា​កន្លែង​ដែល​គេ​មិន​សូវ​ស្គាល់​ តែ​ជា​កន្លែង​មួយ​ដែល​គួរ​តែ​ចូល​មើល។ នេះ​បើតាមការគូសបញ្ជាក់របស់លោក​ស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​ លោក​ស្រី ជា សិរី បាន​លើក​ឡើង​ថា តោដែលលើកជើង​ពីរ​ឈរនេះ​ជា​ចម្លាក់តោ​ដែល​មានលក្ខណៈ​ពិសេស​ខុស​ពីតោ​ដ៏ទៃ និងមានតែ ១ គូគត់។ រូប​ទី១ នៅ​តាំង​សារមន្ទី Guimet ដែល​ជាសារមន្ទី​មួយ​ល្បីនៅទីក្រុងប៉ារីស។ រូប​នេះ​គេយក​ទៅតាំងជំនាន់បារាំង។ រូបទី២ គឺមាននៅ​សារមន្ទី​ធម្មជាតិ​​សាកល​នៅស្រុកស្រអែមនេះ​។

លោក​ស្រី បាន​សង្កត់​ធ្ងន់​ថា «សារមន្ទីធម្មជាតិសាកល ជា​កន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយ​ដែល​គួរតែចូលមើល។ កូនខ្មែរគួរទៅមើល»។

ដោយ​យោង​តាមឯកសារ ​«អាជ្ញាធរ​ជាតិ​ព្រះវិហារ» បាន​ឱ្យ​ដឹង​បន្ថែម​ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិត​នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាន​បង្កើត​ឡើង​ដើម្បី​ថែរក្សា​ការពារ​សម្បត្តិវប្បធម៌ និង​តាំងបង្ហាញវត្ថុសិល្បៈជាតិពន្ធុវិទ្យា សំណាកសត្វ និងសំណាករុក្ខជាតិដែល​មាន​តម្លៃ​ជា​សិល្បៈ ប្រវត្តិសាស្ត្រ បុរាណវិទ្យា ព្រម​ទាំង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិចកួយ។

សារមន្ទីរនេះ បានផ្តួច​ផ្តើមឡើងដោយ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បាន​សម្ភោធន៍​ដាក់​​ឱ្យ​ប្រើប្រាស់ជាផ្លូវការ នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កន្លង​ទៅ​។

សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មាន​ការ​តាំង​បង្ហាញ​​អំពី​អតីតកាល​ផ្នែក​បុរាណវិទ្យា ចម្លាក់​បដិមា​នរវិទ្យា ប្រវត្តិសាស្ត្រ វត្ថុសិល្បៈ និង​ការអភិរក្សវប្បធម៌ជនជាតិ​ដើមភាគតិចកួយ ប្រភេទសត្វ និង​រុក្ខជាតិ​ក្នុង​តំបន់​ដើម្បី​ជា​ប្រយោជន៍ ចំពោះ​ការ​​សិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងការផ្សព្វផ្សាយ។

សារមន្ទីរនេះ បើកលក់សំបុត្រ​ឱ្យភ្ញៀវចូលទស្សនាចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច​ជារៀង​រាល់ថ្ងៃ។ តម្លៃសំបុត្រភ្ញៀវទេសចរជាតិ ២០០០រៀល និងភ្ញៀវ​ទេសចរអន្តរជាតិ ៣ ដុល្លារ។

ជាក់ស្តែង សមុច្ច័យ​ក្នុង​សារមន្ទីរ​មានវត្ថុ​សិល្បៈ​ចំនួន ២៤០ ដែល​ធ្វើ​អំពីថ្មភក់ លោហធាតុ ឈើ កុលាលភាជន៍ ឫស្សី សំណាក​រុក្ខជាតិ សត្វ និងឆ្អឹង។

ក្នុងចំណោម​សមុច្ច័យទាំងនោះ គឺមានវត្ថុខ្លះដាក់តាំងពិព័រណ៍ និងវត្ថុខ្លះទៀតរក្សាទុកក្នុងឃ្លាំង និង​អគាររោងជាង។ សារមន្ទីរ មាន​អគារ​ទាំង​អស់​ចំនួន ៧ ដែល​ក្នុងនោះ​មាន​អគារចំនួន ៥ សម្រាប់ពិព័រណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម