Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ដាក់គ្រឿងចក្រស្តារប្រឡាយពោងពាយ ត្រៀមរំដោះទឹកជំនន់រដូវវស្សា

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​សែន​សុខ បាន​ដាក់​គ្រឿង​ស្តារ «​ប្រឡាយ​ពោងពាយ​» ងាយ​ក្នុង​ការ​បង្ហូរ​រំដោះ​ទឹក បញ្ចៀស​ការ​ជន់​លិច ដើម្បី​ត្រៀម​រំដោះ​ទឹកជំនន់​រដូវ​វស្សា ស្ថិត​ក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធាម ច័ន្ទ​សេរី​វុ​ឌ្ឍ ប្រធាន​ការិយាល័យ​សាធារណការ បរិស្ថាន និង​អនាម័យ ខណ្ឌ​សែន​សុខ បាន​ប្រាប់ កម្ពុ​ជាថ្មី ថា ដោយ​ទទួល​ការ​ណែនាំ​ពី លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ បាន​ឱ្យ​ក្រុម​ការងារ​ដឹកនាំ​ដោយ​រូបលោក យក​គ្រឿងចក្រ​ចុះ​ស្តារ​កំប្លោក សំរាម ប្លាស្ទិក ដែល​បង្ក​ការ​កកស្ទះ​ចរន្ត​ទឹក។

លោក ធាម ច័ន្ទ​សេរី​វុ​ឌ្ឍ បញ្ជាក់​ថា ការ​ស្តារ​ប្រឡាយ​ «​ពោងពាយ​» គិត​ចាប់ពី​ស្ពាន ​«​ផ្លូវលោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី» ជាប់​ព្រំប្រទល់​ឫស្សី​កែវ រហូត​ដល់ ទំនប់​កប់​ស្រូវ ​មាន​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ​បូម​ចរន្ត​រំដោះ​ទឹក​នេះ​ចូល​ទៅ​ក្នុង​បឹង​តា​មោក។ បច្ចុប្បន្ន​ជំហាន​ទី ១ ត្រូវ​កាយ​សំរាម ឬ​កំប្លោក មាន​នៅ​លើ​ផ្ទៃ​ប្រឡាយ​ចេញ​ឱ្យ​អស់​សិន បន្ទាប់មក ប្រើ​អេស្កាវ៉ាទ័រ ដើម្បី​កាយ​កាកសំណល់ ឬ​ភក់​នៅ​បាត​ប្រឡាយ។ ការ​ធ្វើ​បែបនេះ ដើម្បី​បើកមុខ​ផ្ទៃ​ប្រឡាយ​ឱ្យ​បាន​ធំ និង​ធ្វើ​ឱ្យ​ជម្រៅ​ប្រឡាយ​ជ្រៅ ​អាច​ស្តុក​ទឹក​ក្នុង​បរិមាណ​ទឹក​ច្រើន ដូចនេះ​ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ត្រូវ​ទទួល​រង​ទឹក​ហូរ​ធ្លាក់​ពី​តំបន់​ភ្នំពេញ​ថ្មី ឃ្មួញ មក​ខ្លាំង ក៏​ទឹក​អាច​ហូរ​បាន​ដោយ​រលូន មិន​បង្ក​ការ​រាំងស្ទះ​ចរន្តទឹក​ហូរ ឬ​បង្ក​ការ​លិចលង់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

សូម​បញ្ជាក់​ថា ការ​ស្តារ​ប្រឡាយ​មេ «​ពោងពាយ​» នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រោះថា​នា​រដូវវស្សា ប្រឡាយ​នេះ​មាន​មុខងារ​សំខាន់​ហូរ​រំដោះ​ទឹក​ជន់​លិច​ចាក់​ទៅ​ស្ថានីយ​បូម​ទឹក​«​កប់​ស្រូវ​»៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម