Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា នឹងចូលរួម​​​​ពិធីតភ្ជាប់តំណស្ពានចុងក្រោយ​​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​ នៅ​ចុងខែ​ឧសភានេះ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹង​ចូលរួម​ជា​អធិបតីភាព​ក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយស្ពាន​ឆ្លង​ទន្លេ​ខេត្តក្រចេះនៅ​ចុង​ខែ​ឧសភានេះ។ នេះបើតាម​ការគូស​បញ្ជាក់ពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក្នុង​ឱកាស​ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នានេះ ប្រមុខ​ដឹកនាំកម្ពុជា​ក៏​នឹង​ប្រកាស​ប្រសិទ្ធនាមឈ្មោះ​ថ្មីស្ពាន​ឆ្លង​ទន្លេ​ខេត្តក្រចេះ​ ក្នុងឱកាស​ដែ​ល​សម្តេច​​​ចូលរួម​ជាអធិបតីក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយដែលជា​​​​ស្ពានឆ្លង​ទន្លេ​ជា​ប្រវត្តិទីមួយ​របស់​ខេត្តក្រចេះ​​។ នេះបើតាមលោក លឹម ស៊ីដេនីន។

គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ វឌ្ឍនភាព​សម្រេច​បានប្រមាណ ៩០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន ៤ ខ្សែ ប្រវែងសរុប ១៦,២០ គីឡូម៉ែត្រ សម្រេច​​លទ្ធផលបាន ៦២,១០ ភាគរយ។

តាម​ការ​គ្រោងទុក ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅ​អំឡុង​ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម