Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលរៀបចំការបណ្តុះបណ្តាល ៥ថ្ងៃ ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ដល់គ្រូបង្គោល

បានផុស

នៅ

រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានរៀបចំបណ្តុះបណ្តាល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ដល់គ្រូបង្គោល ដែលធ្វើនៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ត្រូវបានចូលរួមដោយសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាលផងដែរ។ ចំពោះវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង ដើម្បីពង្រឹងចំណេះដឹងជំនាញ សមត្ថភាព និងកាត់បន្ថយហានិភ័យការសង្គ្រោះបឋម សង្គ្រោះបន្ទាន់ ព្រមទាំងលើកកម្ពស់ការទទួលខុសត្រូវ របស់មន្ទីរពេទ្យថ្នាក់ខេត្ត ស្រុកក្នុងសហគមន៍ និងជំរុញពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីបង្កើនសុវត្ថិភាពដែលអាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ រយៈពេល៥ថ្ងៃ នៃវគ្គបណ្តុះបណ្តាល មានការធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្រ្គោះបន្ទាន់ ការបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនអេកូដើម្បីធ្វើរោគវិនិច្ឆ័យ និងវាយតម្លៃជំងឺហើមសួតស្រួចស្រាវ(OAP) ការបង្ហាត់បង្ហាញពីការប្រើម៉ាស៊ីនជំនួយដង្ហើម និងការបង្ហាញពី Semi Ambulance នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រយៈពេល ២ថ្ងៃ ដោយមានការចូលរួមដឹកនាំក្រុមអនុវត្តផ្ទាល់ដោយ សាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សា និងជាអគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក្រុមការងារសម្របសម្រួល ដោយការិយាល័យគិលានុបដ្ឋាក និងឆ្មបនៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល ព្រមទាំងសិក្ខាកាមដែលជា ប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត និងស្រុក វេជ្ជបណ្ឌិតផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពិគ្រោះជំងឺក្រៅ ដែល មកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលមានអ្នកចូលរួមសុរប ចំនួន ៥១រូប ។

ក្នុងឱកាសនេះ សាស្រ្តាចារ្យ សុខ ជួរ បានផ្តល់អនុសាសន៍ដូចជា ទី១. អភិវឌ្ឍធនធានមនុស្សផ្នែកសង្គ្រោះបន្ទាន់ដែលជាឆ្អឹងខ្នងរបស់មន្ទីរពេទ្យ ហើយការបណ្តុះបណ្តាលនេះ គឺជាគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។ ទី២. ផ្តោតលើ Patients Center Care រួមទាំងឥរិយាបថ ទឹកមុខ សំដីសំដៅ និងឯកសណ្ឋានសមរម្យ រួសរាយរាក់ទាក់ជាមួយអ្នកជំងឺ។ ទី៣. ការបណ្តុះបណ្តាលនេះគឺជាឱកាសល្អសម្រាប់ទំនាក់ទំនងគ្នា ក្នុងការចែករំលែក និងផ្តល់យោបល់លើផ្នែកសង្គ្រោះបន្ទាន់ សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យខេត្ត ស្រុក ព្រមទាំងសហការគ្នាជាក្រុមដើម្បីចូលរួមដោះស្រាយបញ្ហារួមគ្នា។ ចំណែក ទី៤.លោកណែនាំឱ្យគោរពក្រមសីលធម៍វិជ្ជាជីវៈ បង្កើនទំនុកចិត្ត និងភាពជឿជាក់ពីអ្នកជំងឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម