Connect with us

ព័ត៌មានជាតិ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុងកម្ពុជា​ បណ្ដុះ​ថ្នាល​ ៣០នាក់​មក​ពី​គ្រួសារ​ខ្សត់ខ្សោយ​ ក្មេង​កំព្រា​

បានផុស

នៅ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ បាន​ពង្រីក​ធនធាន​ និង​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​ចំនួន​ ៣០​នាក់​មក​ពី​គ្រួសារ​ក្រ​ខ្សត់ខ្សោយ​ និង​ខ្លះ​ជា​កុមារ​កំព្រា​​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពហ្វឹកហាត់

អគ្គលេខាធិការ​សហព័ន្ធ​ទ្រីយ៉ាត្លុង​ លោក​ ងិន​ សុបញ្ញា​ បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​បាន​សហការ​ជា​មួយ​អង្គការ​មិត្តសំឡាញ់​ ផ្ដល់​ឱកាស​ដល់​យុវជនបាន​លេង​កីឡា​ដើម្បី​សុខភាព​ និង​ពង្រីក​ផ្សព្វផ្សាយ​លើ​ប្រភេទ​កីឡា​មួយ​នេះ​ផង។​

ការ​ហ្វឹកហាត់​នេះ​គឺ​ស្ថិត​ក្នុង​កម្រិត​បឋម​ ឬ​កម្រិត​ដំបូង​ប៉ុណ្ណោះ​ ដោយ​យុវជន​ថ្នាល​ទាំង​នោះ​ហ្វឹកហាត់​ផ្នែក​ហែល​ទឹក​ និង​ហាត់​រត់​យក​កម្លាំងកាយ​ដើម្បី​ឈាន​ដល់​ការ​ហ្វឹកហាត់​កម្រិត​ខ្ពស់​នៅ​ថ្ងៃ​អនាគត។​ ការ​ហ្វឹកហាត់​នេះ​មាន​រយៈពេល​១ឆ្នាំ​ ចំពោះ​យុវជន​ណា​ដែល​មាន​សមត្ថភាព​លេចធ្លោ​នឹង​ត្រូវ​ចម្រាញ​យក​មក​បណ្ដុះបណ្ដាល​បន្ថែម​ដើម្បី​ត្រៀម​ការ​ប្រកួត​ ​Asian Youth Games ឆ្នាំ​២០២៩​ នា​ពេល​ខាង​មុខ​ផង។​

លោក​ ងិន​ សុបញ្ញា​

បញ្ជាក់​ដែរ​ថា​ ការ​ហ្វឹកហាត់​របស់​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ដល់​យុវជន​ថ្នាល​ ៣០​នាក់​នេះ​ធ្វើ​​ឡើង​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ ការ​ហ្វឹកហាត់​នេះ​បន្ទាប់​ពី​យុវជន​ទាំង​នោះ​សម្រាក​ពី​ការ​សិក្សា​ផ្សេងៗ។​ ថ្នាល​ហ្វឹកហាត់​ទាំង​៣០​នាក់​នេះ​រួម​មាន​ នារី​១២​ បុរស​ ១៨នាក់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម