ព័ត៌មានជាតិ
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមទិន្ន័យពីឆ្នាំ ១៩៩៥ មក កម្ពុជាមានឧកញ៉ាចំនួន ១៦៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីគោរមងារ ហើយក្នុងចំណោមនោះឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរ។

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ ខែមីនានេះ សម្តេចធិបតី មានប្រសាសន៍ថា ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ។ សម្តេចមានប្រសាសន៍ថា៖«តាមទិន្នន័យដែលយើងមានពីឆ្នាំ ១៩៩៥ មានឧកញ៉ា ១៦៤៧ រូប ក្នុងនោះយើងបានលុបចេញ ១៤០ រូប ដោយ១២៦ រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់»។

ដូច្នេះ ដើម្បីកុំឱ្យមានបញ្ហា សម្តេចបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា ទោះបីជាឧកញ៉ានោះ មិនមែនសមាជិករបស់សមាគមឧកញ៉ាក៏ដោយ។ សម្តេចថា៖« ព្រោះការចូលជាសមាគមឧកញ៉ាគឺជាការស្ម័គ្រចិត្ត ហើយចូលជាឧកញ៉ាក៏ជាស្ម័គ្រចិត្ត អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺអាចស្នើសុំគោរមងារ ប៉ុន្តែត្រូវមានការវាយតម្លៃ»។ សម្តេចបានពន្យល់ទថា កិច្ចការទាំងអស់នេះ គឺធ្វើឡើងមិនមែនដើម្បីការគ្រប់គ្រងគាបសង្កត់ទេ ប៉ុន្តែដើម្បីរួមគ្នាថែរក្សានូវអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នាក្នុងនាមជាជាតិមួយវិស័យឯកជន និងរដ្ឋ។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ ចំពោះសមាគមឧកញ៉ាដែលបានធ្វើកិច្ចការងារចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការគិតគូរទៅលើជ្រុងនេះ។ ជាពិសេសការបណ្តុះបណ្តាល ការណែនាំនូវការអនុវត្តផ្សេងៗរួមទាំងអភិក្រមសីលធម៌ ក៏ដូចជាការគ្រប់គ្រងផ្សេងៗនៅក្នុងប្រតិបត្តិការនេះ ។

សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ព្រោះអ្នកមានគោរមវ័ន្តឧកញ៉ា សុទ្ធតែក្នុងលំដាប់ជាអ្នកដឹកនាំក្នុងវិស័យឯកជន ចឹងអ្នកដឹកនាំក្នុងវិស័យនេះ ត្រូវមានការទទួលខុសត្រូវ ប្រកាន់ក្រមសីលធម៌ជាគំរូ។ខ្ញុំគិតថាទាំងអស់នេះគឺជាការផ្តល់អត្ថប្រយោជន៍បន្ថែម នៅក្នុងការពង្រឹងសាមគ្គីគ្នា ក៏ដូចជាការជួយដល់គ្នាទៅវិញទៅមក»។
បើតាមសម្តេចធិបតី កត់សម្គាល់ថា មួយឆ្នាំកន្លងមកនេះ សមាគមឧកញ៉ា ពិតជាបានឆ្លើយតបទៅនឹងភារកិច្ចស្នូលរបស់សមាគម នោះគឺជាការចូលរួមក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការបង្កើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម កសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិ និងការអមដំណើរសម្តេច និងទស្សនកិច្ចក្រៅប្រទេសដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសជាដៃគូ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល