ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើអ្នកធុរកិច្ចពួតដៃជារដ្ឋ ដើម្បីសម្រេចឱ្យបានគោលដៅកម្ពុជាជាប្រទេសអ្នកមានឆ្នាំ២០៥០
ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកធុរកិច្ចទាំងអស់រួមពួតដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នា២០៥០។

ការស្នើរបស់សម្ដេចតេជោ គឺក្រោយពេលដែលអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ក្នុងអំឡុងពេល ៥ឆ្នាំ ពោលគឺនៅចុងឆ្នាំ២០២៩ ខាងមុខ។
ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពលអនាគត់នេះ នឹងផ្តល់ឱកាសឱ្យកម្ពុជានូវផែនទីបង្ហាញផ្លូវជាក់លាក់មួយដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឈរលើគោលដៅនេះ ថ្លែងពីពិធីពិសាអាហារសាមគ្គីនៃសន្និបាតប្រចាំឆ្នាំរបស់សមាគមឧកញ៉ាកម្ពុជា នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវក្នុងចំណោមក្រុមអ្នកជំនាញធំៗរបស់កម្ពុជា ដូច្នេះថា៖ «សូមឱ្យអ្នកធុរកិច្ចទាំងឡាយ ដែលមានគោរមងារជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឬមិនមែនឧកញ៉ា ដែលកំពុងធ្វើធុរកិច្ច គាំទ្រនូវគោលដៅ ដែលបានដាក់ចេញរួចមកហើយ គឺសម្រេចចាកចេញផុតពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ហើយត្រូវធ្វើឱ្យប្រទេសកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងត្រូវធ្វើឱ្យប្រទេសកម្ពុជា សម្រេចគោលដៅនៅឆ្នាំ២០៥០ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលប្រាក់តែម្ដង»។

សម្ដេចតេជោ ហ៊ុន សែន បានដាក់ក្ដីសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល ណ្ដាគណបក្សនយោបាយនៅកម្ពុជា ទាំងប្រជាជនកម្ពុជា ដែលក្នុងនោះរាប់ទាំងវិស័យឯកជន នឹងចូលរួមចំណែកកុំឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសប្រាក់ចំណូលមធ្យមឱ្យសោះ។
ក្នុងន័យនេះ សម្ដេចតេជោ គូសបញ្ជាក់ថា ប្រទេសមួយចំនួនលើពិភពលោក បានជាប់ក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យម។ ដូច្នេះ កម្ពុជាត្រូវខិតខំ ដើម្បីជៀសវាងលើបញ្ហានេះ ដោយខិតខំបង្កើនសមត្ថភាពរបស់រដ្ឋ ខិតខំបង្កើនសមត្ថភាពរបស់វិស័យឯកជន ដើម្បីពន្លឿននូវការរីកលូតលាស់របស់ជាតិ កុំឱ្យធ្លាក់ក្នុងអន្ទាក់ប្រទេសមានប្រាក់ចំណូលមធ្យម តែត្រូវក្លាយជាប្រទេសដែលមានការអភិវឌ្ឍ មានប្រាក់ចំណូលខ្ពស់តែម្ដង។
សម្ដេចតេជោ ក៏បានអះអាងពីការខ្វះកម្លាំងពលកម្មបម្រើក្នុងស្រុកផងដែរ ដោយសម្ដេចបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃ អាចវិលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ៕
ដោយ៖ ធឿន វ៉ានសុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ