Connect with us

ព័ត៌មានជាតិ

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

បានផុស

នៅ

ខណៈក្រុមប្រឆាំង ដឹកនាំដោយបុគ្គល សម រង្ស៊ី ខំប្រកូកប្រកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថា កុំសង្ឃឹម។ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ បានផ្តាំទៅមេជ្រុលនិយម សម រង្ស៊ី និងបក្ខពួក កុំឱ្យសង្ឃឹមឱ្យសោះចំពោះយុទ្ធសាស្ត្រផ្ការីករបស់ខ្លួន គឺទៅមិនរួចឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងឱកាសអញ្ជើញក្នុងពិធីជប់លៀងអាហារសាមគ្គីរបស់សមាគមឧកញ៉ាកម្ពុជា នាយប់ថ្ងៃទី១៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់អ្នកទាំងនោះកុំឱ្យពឹងលើអាមេរិក ដើម្បីដាក់គំនាបលើកម្ពុជា ព្រោះកម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ខណៈបុគ្គល សម​ រង្ស៊ី ក៏ធ្លាប់រិះគន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងនោះ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះថា៖ «កុំសង្ឃឹមលើផ្ការីក អ្នកឯងកុំសង្ឃឹម ថ្ងៃណាក៏ផ្ដួលថ្ងៃណាក៏ផ្ដួល ខ្ញុំឆ្ងល់ថា អ្នកឯងចេះតែទៅអាមេរិកទៅរួច អ្នកឯងតិទៀន ដូណាល់ ត្រាំ ជាចំហរ ឥឡូវអ្នកឯងកំពុងតែទៅពឹងប្រទេសអាមេរិក ដើម្បីឱ្យកៀបសង្កត់លើកម្ពុជា»

សម្តេចតេជោ បានបន្តក្នុងន័យដើមថា៖ «កម្ពុជាកំពុងធ្វើជាអ្នកសម្រាប់សម្រួលរវាងអាស៊ាននិងអាមេរិក អ្នកត្រូវយល់អំពីបញ្ហានេះ តើអ្នកល្ងង់ពិត ឬក៏ធ្វើជាល្ងង់ ប៉ុន្តែរឿងបែបនេះពិតច្បាស់ជាល្ងង់ហើយ អីចឹងបើកម្ពុជា និងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលអាស៊ាន និងអាមេរិក បើដាក់ស្អីមកកម្ពុជាមិនព្រមៗ តើអ្នកឯងធ្វើយ៉ាងម៉េច កម្ពុជាក៏មានសិទ្ធិដែរតើ ម្ខាងគឺជាសមាជិកអាស៊ាន ម្ខាងទៀតជាអ្នកសម្របសម្រួល ដូច្នេះក្នុងអាណត្តិរបស់ ដូណាល់ ត្រាំ គឺជាអាណត្តិដែលត្រូវមានការសម្របសម្រួលបន្តពី ចូ បៃឌិន ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ»

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម